ឯកឧត្តម អ៊ូ រ៉ាស៊ី ចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលេខ១៤៦ B និងផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ
ភ្នំពេញ៖ ឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលេខ១៤៦ B (វិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស ) និងផ្លូវលេខ១៤៨ (តីរវិថីសម្តេចតេជោ ហ៊ុន សែន) នៅក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។