ប្រហែសតែមួយភ្លែត ឳពុកម្តាយត្រូវបាត់បង់កូនជាទីស្រឡាញ់ រហូតដល់ទៅ ៣នាក់
ភ្នំពេញ៖ ក្មេងប្រុសចំនួន ៣នាក់ បានលង់ទឹកស្លាប់នៅក្នុងត្រពាំងទឹក ១កន្លែងស្ថិត នៅចំណុចភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី២៣ ខែឆ្នូ ឆ្នាំ២០២២ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា ស្ត្រីឈ្មោះកែប សារី អាយុ២៣ឆ្នាំ ជាស្ត្រីមេម៉ាយក្រ ទុរគត បានបាត់បង់កូនជាទីស្រឡាញ់ពីរនាក់ រួមមានទី ១.ឈ្មោះ រីន នេន អាយុ៥ឆ្នាំ២.ឈ្មោះ រីន នន់ អាយុ៤ឆ្នាំ ចំណែកម្នាក់ទៀតជាជីដូនមួយនឹងគ្នា ឈ្មោះ កប វ៉ាន់ដេត អាយុ ៣ឆ្នាំ មានឪពុកឈ្មោះ ចិន ឌឿន ម្ដាយឈ្មោះ ម៉ៅ រុណ ទីលំនៅភូមិកើតហេតុខាងលើ ។
ក្រោយធ្វើកោសល្យវិច័យសមត្ថកិច្ចបានសន្និដ្ឋានថាក្មេងប្រុសទាំងបីខាងលើពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចក៏ប្រគល់សាកសពទៅក្រុមគ្រួសារដើម្បីយកមកធ្វើបុណ្យតាមប្រពៃណី ៕