ឯកឧត្តម វ៉ា ថន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង និងផ្លាស់ប្តូរភារកិច្ច មន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្តក្រចេះ
ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង និងផ្លាស់ប្តូរភារកិច្ច មន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត ចំនួន០៨មន្ទីរអង្គភាព ក្នុងនោះរួមមាន៖
– មន្ទីរអប់រំ យុវជន និងកីឡា
– មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
– មន្ទីរសាធារណការ និងដឹកជញ្ជូន
– មន្ទីរបរិស្ថាន-មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
– មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
– មន្ទីរពាណិជ្ជកម្ម និងមន្ទីរសុខាភិបាល ។
ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការជម្រុញណែនាំឲ្យបន្តចូលរួមជម្រុញលើកទឹកចិត្ត អប់រំ និងផ្សព្វផ្សាយដល់មន្ត្រីគ្រប់រូប និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុខសុវត្ថិភាព” ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់, ត្រូវខិតខំចូលរួមបន្តថែរក្សាការពារនូវសន្តិភាព ស្ថិរភាពនយោបាយការពារឯករាជ្យ អធិបតេយ្យជាតិ, ត្រូវរួមគ្នាប្រឆាំងដាច់ខាតរាល់សកម្មភាពដែលប៉ុនប៉ងធ្វើឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងស្ថានភាពភាពចលាចល សង្គ្រាមវឹកវរក្នុងសង្គមតាមរយៈការធ្វើបដិវត្តន៍ពណ៌ ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍, បន្តដឹកនាំមន្ទីរ អង្គភាពដោយផ្អែកលើគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាប្រសិទ្ធភាពការងារ និងធ្វើជាគំរូល្អសម្រាប់មន្ត្រីក្រោមឱវាទ, ត្រូវយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្របន្ថែម បង្កើនចំណេះដឹង និងពង្រីកសមត្ថភាពផ្ទាល់ខ្លួន ដើម្បីយកមកចូលរួមចំណែកដល់ការអនុវត្តតួនាទីភារកិច្ច ក្នុងអង្គភាពឱ្យកាន់តែល្អ ប្រសើរថែមទៀត និងត្រូវបន្តពង្រឹង និងជំរុញការផ្តល់សេវាធារណៈ និងសេវារដ្ឋបាលនានាជូនដល់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័សប្រកបដោយក្រមសីលធម៌ និងមានមនសិការវិជ្ជាជីវៈខ្ពស់ ៕