មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង ទទួលស្វាគមន៍ប្រតិភូកងបញ្ជាការការពារច័ន្ទបុរី-ត្រាត អញ្ជើញមកទស្សនៈកិច្ចនៅតំបន់ប្រតិបត្តិការសឹករងខេត្ត
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង ព្រមទាំងមេញ្ជាការរង នាយសេនាធិការរង នាយការិយាល័យពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានទទួលស្វាគមន៍ប្រតិភូកងបញ្ជាការ ការពារព្រំដែនច័ន្ទបុរី-ត្រាត នៃកងទ័ពជើងទឹកភូមិន្ទថៃ ដឹកនាំដោយឧត្តមនាវីទោ ចាក់គីត សុំាផៈវៈផុន នាយសេនាធិការ កងបញ្ជាការ ការពារព្រំដែនច័ន្ទបុរី-ត្រាត អញ្ជើញមកឧទ្ទេសនាមខ្លួន សំណេះសំណាលសាកសួរសុខទុក្ខ ពិភាក្សាការងារ ដើម្បីរឹតចំណងសាមគ្គីភាពអោយកាន់តែល្អប្រសើររវាងព្រំដែនខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា និងខេត្តត្រាត រាជាណាចក្រថៃ ៕