**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

សម្ដេច ស ខេង៖ តាមប្រវត្តិសាស្ត្រ រហូតដល់បច្ចុប្បន្ន កម្ពុជាមិនដែលមាន ជម្លោះសាសនានោះទេ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញមោទកភាពដោយហេតុថា តាមប្រវត្តិសាស្ត្ររហូតដល់បច្ចុប្បន្ន កម្ពុជាមិនដែលមានជម្លោះសាសនានោះទេ ដ្បិតពលរដ្ឋតែងតែប្រកាន់យកវប្បធម៌រួបរួមជាតិ មិនប្រកាន់ពូជសាសន៍ និងជំនឿសាសនា ដែលជាបច្ច័យដ៏ល្អសម្រាប់អ្នកជំនាន់ក្រោយ ។

សម្ដេច ស ខេង ថ្លែងបែបនេះធ្វើឡើងនៅក្នុងឱកាសញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធវិហារឥស្លាមនូរុលមុតតាគីន ស្ថិតនៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ ។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនា ឱកាសនោះសម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងការកោតសរសើរចំពោះក្រសួងធម្មការ និងសាសនា អាជ្ញាធរខេត្ត ស្រុក ដែលបានសហការរៀបចំពិធីនេះ រួមជាមួយគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ព្រមទាំងសប្បុរសជនសាសនិកឥស្លាម ដែលជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះបងប្អូនសាសនិកឥស្លាម។

សម្ដេចក្រឡាហោម មានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាតែងតែបង្កលក្ខណៈ និងផ្ដល់ការគាំទ្រគ្រប់បែបយ៉ាងដល់បងប្អូនសាសនិកខ្មែរឥស្លាមក្នុងការប្រតិបត្តិជំនឿសាសនា និងប្រារព្ធពិធីផ្សេងៗដែលជាការបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសាសនិកខ្មែរឥស្លាម ស្របតាមគោលនយោបាយសុខដុមនីយកម្មសាសនា។

សម្ដេច ក៏បានបង្ហាញមោទកភាពដោយហេតុថាតាមប្រវត្តិសាស្ត្ររហូតដល់បច្ចុប្បន្ន កម្ពុជាមិនដែលមានជម្លោះសាសនានោះទេ ដ្បិតពលរដ្ឋតែងតែប្រកាន់យកវប្បធម៌រួបរួមជាតិ មិនប្រកាន់ពូជសាសន៍ និងជំនឿសាសនា ដែលជាបច្ច័យដ៏ល្អសម្រាប់អ្នកជំនាន់ក្រោយ។ សម្ដេចក៏បានចូលរួមអបអរសាទរជាមួយសហគមន៍ខ្មែរឥស្លាមដែលបានទទួលសមិទ្ធផលព្រះវិហានាថ្ងៃនេះ។

សម្ដេចឧបនាយករដ្ឋមន្ត្រី បានសម្ដែងការកោតសរសើរសប្បុរសជនខ្មែរឥស្លាមទាំងក្នុង និងក្រៅប្រទេស ដែលបានរួមវិភាគទានចូលរួមគាំទ្រដំណើរការសាងសង់សមិទ្ធផលនេះ និងកោតសរសើរបងប្អូនខ្មែរឥស្លាមទូទាំងប្រទេសដែលបានខិតខំថែរក្សាប្រពៃណីដ៏ល្អ តស៊ូចំពោះការលំបាកគ្រប់បែបយ៉ាង ដើម្បីកសាងសហគមន៍ និងក្រុមគ្រួសារឱ្យមានភាពរីកចម្រើន និងរុងរឿង។

សម្ដេចបន្តថាការរក្សាបាននូវប្រពៃណីសាសនានេះ គឺជាការបង្ហាញនូវភាពសម្បូរបែបនៃប្រពៃណីគ្រប់ជាតិសាសន៍របស់ប្រទេសកម្ពុជា និងជាភស្តុតាងបង្ហាញថាព្រះរាជាណាចក្រកម្ពុជាដែលស្ថិតក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រទេសមានសេរីភាពយ៉ាងពេញលេញខាងជំនឿសាសនា និងមានសុខដុមនីយកម្មនៃជនជាតិ។

សម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហាញការចាប់អារម្មណ៍ចំពោះទស្សនាទានរក្សាសន្តិភាពជូនប្រទេសជាតិ ដែលត្រូវបានបំផុសក្នុងចំណោមឥស្លាមសាសនិកនៅកម្ពុជា ដូចជា សាសនាឥស្លាមនិងសុវត្ថភាពភូមិ ឃុំ សង្កាត់ យុវជននិងសង្គមនាំគ្នាកសាងអំពើល្អទប់ស្កាត់អំពើអាក្រក់ ឥស្លាមជាសាសនាសន្តិភាពនិងភាពសុខដុម ឥស្លាមនិងការអប់រំ ឥស្លាមនិងនារី ឥស្លាមនិងសីលធម៌ និងឥស្លាមនិងសេដ្ឋកិច្ច ជាដើម។

សម្ដេចបានកត់សម្គាល់ថាប្រធានបទសន្តិភាពទាំងនេះ សមស្របនឹងបច្ចុប្បន្នភាពនៃប្រទេសកម្ពុជា និងជាសារនយោបាយមួយដែលត្រូវបានអនុវត្តយ៉ាងសស្រាក់សស្រាំ និងផុលផុសតាមមជ្ឈដ្ឋានគ្រប់ទិសទី ដើម្បីជាការចូលរួមរក្សាគុណតម្លៃជាតិ ពង្រឹងនិងពង្រីកសីលធម៌ និងកសាងមោទកភាពជាតិ លើកម្ពស់កិត្យានុភាពសាសនា និងរក្សាបាននូវសុខសន្តិភាព ធ្វើឱ្យសហគមន៍ជឿនលឿន ដែលជាផ្នែកមួយនៃអំណោយផលដល់ការប្រែក្លាយប្រទេសជាតិទៅកាន់វឌ្ឍនភាព។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ជូនអង្គពិធីអំពីការអនុវត្តគោលការណ៍ផ្ដល់តួនាទី និងមុខតំណែងរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសក្រោយការកែសម្រួលគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ផ្ដល់តួនាទីអភិបាលឬអភិបាលរង ជូនមន្រ្តីខ្មែរឥស្លាម ដោយយោងលើសមត្ថភាពបំពេញតួនាទី។ សម្ដេចបន្ថែមថាគោលនយោបាយ និងការលើកទឹកចិត្តនេះត្រូវបានអនុវត្តទូទាំងប្រទេស ពិសេសនៅតំបន់រដ្ឋបាលដែលមានពលរដ្ឋខ្មែរឥស្លាមរស់នៅច្រើន។

ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម បានលើកឡើងអំពីស្ថានភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ ទាំងល្បែងនៅតាមមូលដ្ឋាន និងល្បែងស៊ីសងតាមប្រព័ន្ធបច្ចេវិទ្យាអនឡាញ។ សម្ដេចបានក៏បានគូសបញ្ជាក់អំពីការកើតមានបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងគ្រឿងញៀនដែលត្រូវបានបង្រ្កាបពីអាជ្ញាធរ។

ទន្ទឹមគ្នានឹងការគូសបញ្ជាក់នេះ សម្ដេចបានអំពាវនាវឱ្យអាជ្ញាធររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្រ្តីរាជការគ្រប់ក្រសួងស្ថាប័ន វិស័យឯកជន និងប្រជាពលរដ្ឋ ចូលរួមគាំទ្រ និងផ្ដល់កិច្ចសហការដល់ការបង្ការទប់ស្កាត់ និងបង្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ តាមរយៈការអប់រំផ្សព្វផ្សាយដល់អ្នកជុំវិញ និងចូលរួមរាយការណ៍មកកាន់សមត្ថកិច្ចដើម្បីបង្ក្រាបបទល្មើសគ្រៀងញៀនដែលជាសត្រូវដ៏ធំនៃការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចជាតិ ៕

 

អត្ថបទដែលជាប់ទាក់ទង