ឯកឧត្ដម ហ៊ុន ម៉ាណែត អបអរសាទរកីឡាករ ធឿន ធារ៉ា ដែលឈ្នះខ្សែក្រវាត់ Thai Fight និងពានរង្វាន់ស្តេចថៃ
ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ាណែតបានចូលរួមអបអរសាទរកីឡាករ ធឿន ធារ៉ា ដែលបានឈ្នះខ្សែក្រវាត់ Thai Fight និងពានរង្វាន់ស្តេចថៃ ឆ្នាំ២០២២ ដោយផ្តួលកីឡាករ សៃយុគ ក្នុងទឹកទីមួយ។
ព្រឹត្តិការណ៍ប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ និងពានរង្វាន់របស់ព្រះមហាក្សត្រថៃឆ្នាំ២០២២ «THAI FIGHT 100 Years Nakhon Ban» បានធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងប្រទេសថៃ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ កីឡាករ ធឿន ធារ៉ា បានវាយយ៉ាងសន្ធាប់ទៅលើកីឡាករ សៃយុគ ភុមផាន់មួង របស់ថៃ។ ធឿន ធារ៉ា បានបុកមួយកែងធ្វើឱ្យកីឡាករថៃបែកចិញ្ចើមធ្ងន់ធ្ងរ ដោយគ្រូពេទ្យមិនអនុញ្ញាតឱ្យប្រកួតបន្តនោះឡើយ៕