**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់**ឯកឧត្តម ហួត សុីនាដ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»**អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ**ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល!**ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវាចេញ-ចូល **ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៣៥៤នាក់**នាយករដ្ឋមន្ត្រីបែលហ្ស៉ិក និយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន**នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកលទ្ធភាពនៃការសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនិងការដាក់ពន្ធគយ**ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត**កម្ពុជានឹងរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន **ចិនប្រកាសនឹងដាក់ពន្ធ៣៤ ភាគរយលើការនាំចូលទាំងអស់ពីសហរដ្ឋអាម៉េរិក**វៀតណាម សង្កត់ធ្ងន់លើឆន្ទៈដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ**នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះ អះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ**តុលាការក្នុងប្រទេសថៃ ចេញដីកាចាប់ខ្លួនសាស្ត្រាចារ្យអាមេរិកម្នាក់ពីបទប្រមាថព្រះមហាក្សត្រថៃ**ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិរបស់កោះតៃវ៉ាន់ ធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បន្ទាប់ពីចិនបិទបញ្ចប់ការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ការចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានរដ្ឋឡាវ

ស្ត្រីជនជាតិចិនម្នាក់ ចាញ់បោកជនឆបោកខ្មែររឿងទិញដីខ្យល់ អស់ប្រាក់ជាង២លានដុល្លា សុំអន្តរាគមន៍ពីសម្តេចតេជោ

ភ្នំពេញ៖ ស្ត្រីជាជនជាតិចិនម្នាក់ បានចាញ់បោកជនឆបោកជនជាតិខ្មែរម្នាក់អស់ប្រាក់ជាង២លានដុល្លារ រឿងទិញដីប៉ះដីខ្យល់សុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាជួយ។

ថ្លែងប្រាប់អ្នកសារព័ត៌មានពាក់ព័ន្ធរឿងរ៉ាវនេះអ្នកស្រី ហ៊្វូក ម៉ឺងឈី ជនជាតិចិន សញ្ជាតិកម្ពុជា ដែលជាអ្នកវិនិយោគិនម្នាក់ ដែលបានចាញ់បោកជនឆបោកខ្មែរម្នាក់ឈ្មោះ កែវ មុនីរតន៍ និងបក្សពួក ដែលអះអាងថាជាម្ចាស់ដីពិតប្រាកដទំហំ ៥៤ហិចតា ស្ថិតនៅឃុំបសេដ្ឋ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានលក់ដីខ្យល់ឲ្យទៅអ្នកស្រី ហើយបោកអស់ទឹកប្រាក់ជាង២លានដុល្លា ដែលបច្ចុប្បន្ន ជននេះកំពុងមានសេរីភាពដើរហើរដោយសេរី មិនញញើតច្បាប់ ដោយអាងមានមន្ត្រីគ្រាក់ៗនៅពីក្រោយខ្នង ចាំការពារ។

ពាក់ព័ន្ធរឿងនេះដែរអ្នកស្រីបានប្រាប់ឲ្យសារពត៌មានថា អ្នកស្រីបានដាក់ពាក្យសុំកិច្ចអន្តរាគមន៍ពី ថ្នាក់មូលដ្ឋានភូមិ ឃុំ ស្រុក រហូតដល់អភិបាលខេត្ត សុំកិច្ចអន្តរាគមន៍ និងដោះស្រាយ តែរហូតដល់ពេល នេះនៅតែមិនមានដំណោះស្រាយជូនអ្នកស្រី ទោះបីជាអ្នកស្រីបានប្រគល់ប្រាក់អស់ច្រើនលានដុល្លា ឲ្យទៅជនឆបោក ហើយបានបង់ពន្ធត្រឹមត្រូវតាមច្បាប់កំណត់ ដូចបញ្ជាក់ក្នុងលិខិតបង់ពន្ធប្រថាប់ត្រាលើ ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនវត្ថុលេខ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ និងលិខិតលេខចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

បន្ទាប់ពីបានប្រគល់ប្រាក់តាមកិច្ចសន្យាទិញលក់ហើយ ស្រាប់តែជនឆបោកឈ្មោះ កែវ មុនីរតន៍ ចេះតែគេចវេសមិនព្រមកាត់ប្លង់រឹងហើយអ្នកស្រីមានមន្ទិលសង្ស័យ ក៏បានដាក់ពាក្យសុំដីការសម្រេច រក្សាការពារលើដីទំហំ ៥៤ហិចតា ដែលបានទិញ ប្រគល់ប្រាក់ និងបង់ពន្ធដល់សាលាស្រុក ហើយសាលា ដំបូងខេត្តកំពង់ស្ពឺក៏បានចេញដីការសម្រេចរក្សាការពារតាមការស្នើសុំ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់ កុំឲ្យមានការខូចខាតទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ដូចបញ្ជាក់ក្នុងដីការសម្រេចរក្សាការពារលេខ១១៦ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ របស់សាលាដំបូងខេត្តកំពង់ស្ពឺ។

កាន់តែអយុត្តិធម៌សម្រាប់អ្នកស្រី ស្រាប់តែអ្នកស្រីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលេចលឺពត៌មានថា ដីដែលអ្នកស្រីប្តឹងទប់ស្កាត់នោះ ត្រូវបានជនឆបោក លក់បន្តឲ្យអ្នកដទៃ ហើយអ្នកស្រីមានមន្ទិលឆ្ងល់ថា ហេតុអ្វីបានជាអាជ្ញាធរដែនដី ភូមិ ឃុំ ស្រុក ខេត្ត ពន្ធដាខេត្ត និងមន្ទីរសុរិយោដី ហ៊ានចេញប្លង់រឹង ឬកាត់ឈ្មោះឲ្យអ្នកទី៣ ដោយដីកំពុងមានទំនាស់នៅតុលាការ? ឬដីការសម្រេចការពាររបស់តុលាការ មិនមានតម្លៃ ស្មើនឹងក្រដាសទទេ? កាន់តែអយុត្តិធម៌ទៀត គឺអភិបាលស្រុក មេឃុំ បានដឹងថាដីនេះកំពុងមានទំនាស់ដោះស្រាយនៅតុលាការ ហើយថែមទាំងហ៊ានស៊ីញ៉េឲ្យការផ្ទេរកម្មសិទ្ធិលក់បន្តឲ្យជនទី៣បាន យ៉ាងរលូន មិនដឹងសំអាងលើហេតុផលអ្វី ហើយលួចធ្វើប្លង់រឹងចេញយ៉ាងស្ងាត់ស្ងៀមទាំងបំពានច្បាប់។

ជាមួយគ្នានោះដែរ អ្នកស្រី ហ៊្វូក ម៉ឺងឈី ស្នើសុំកិច្ចអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជួ យដល់ជនរងគ្រោះពីការឆបោកពីសំណាក់ជនខិលខូច និងចាត់វិធានការស្រាវជ្រាវរឿងមិន ប្រក្រតីក្នុងការកសាងប័ណ្ណកម្មសិទ្ធិ លួចធ្វើទាំងបំពាន ពីសំណាក់មន្ត្រីពាក់ព័ន្ធទាំងឡាយ ហើយអ្នកស្រីជឿជាក់លើសម្តេច តេជោ ពិតជាមិនទុកឲ្យមន្ត្រីខិលខូច ធ្វើតាមទំនើងចិត្ត ដែលប៉ះពាល់ធ្វន់ធ្ងរដល់ទំនុកចិត្តពីអ្នកវិនិយោគដែលមានបំណងមកបណ្តាក់ទុននៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង