ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញអុជធូបគោរពវិញាណក្ខន្ធ នាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង ដែលជាសហស្ថាបនិកនៃស្មារតី២ធ្នូ
ភ្នំពេញ៖ ឯកឧត្ដមហ៊ុន ម៉ានី ឆ្លៀតឱកាសអុជធូបគោរពវិញាណក្ខន្ធឯកឧត្តម នាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង (ដែលជាសហស្ថាបនិកនៃស្មារតី២ធ្នូ) ចន្លោះពេលវេលានៃកម្មវិធីផ្លូវការ នៅខេត្តរតនគិរី។
ឯកឧត្តម នាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ គឺជានិមិត្តរូបគម្រូនៃវីរភាព ក៏ដូចជាស្មារតីនៃការតស៊ូ លះបង់ សាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុជាតិមាតុភូមិ ដែលដិតដាមជានិច្ចដល់អ្នកបន្តវេនជំនាន់ក្រោយ។
សូមដួងវិញាណក្ខន្ធរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ បានស្ងប់សុខក្នុងទីស្ថានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕