ឯកឧត្តម តូច ចាន់នី អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី ” ការគាំទ្របែបកុមារមេត្រី ដល់កុមាររងគ្រោះនៃអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ ក្នុងដំណាក់កាលអន្តរាគមន៍វិបត្តិ
នំពេញ៖ ឯកឧត្តម តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃចន្ទ ៤កើត ខែបុស្ស ឆ្នាំខាល ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី ” ការគាំទ្របែបកុមារមេត្រី ដល់កុមាររងគ្រោះនៃអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ ក្នុងដំណាក់កាលអន្តរាគមន៍វិបត្តិ ” ។
ដោយមានការចូលរួមពីលោកប្រធាននាយកដ្ឋានគាំពារជនរងគ្រោះ លោកប្រធានមន្ទីរស.អ.យ ខេត្តសៀមរាប លោកស្រីអនុប្រធាននាយកដ្ឋាន លោក ខឹម វ៉ាន់ដូរ តំណាងអង្គការសកម្មភាពដើម្បីកុមារ APLE លោកមេធាវី លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម តាមបណ្តាក្រុង ស្រុក និងគ.ក.ន.ក ឃុំ សង្កាត់ មួយចំនួន និងអង្គការដៃគូរពាក់ព័ន្ធ ដោយសហការជាមួយនាយកដ្ឋានគាំពារជនរងគ្រោះ និងមានការគាំទ្រពីអង្គការសកម្មភាពដើម្បីកុមារ APLE ៕