ក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា-វៀតណាម ជួបសម្តែងការគួរសមអភិបាលទីក្រុងដាណាង
ភ្នំពេញ៖ គណៈប្រតិភូក្រុមមិត្តភាពព្រឹទ្ធសភាជាមួយរដ្ឋសភាវៀតណាម ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលជួបសម្តែងការគួរសមឯកឧត្តម លឿង ង្វៀន មីញត្រៀត អភិបាលទីក្រុងដាណាង នៅសាលាក្រុងដាណាង ខេត្តក្វាងណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលលោកជំទាវដឹកនាំគណៈប្រតិភូក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា ជាមួយរដ្ឋសភាវៀតណាម បំពេញទស្សនកិច្ចការងារនៅខេត្តក្វេងណាម ប្រទេសវៀតណាម៕