យន្តហោះដឹកអ្នកដំណើរខ្នាតធំដែលផលិតដោយប្រទេសចិននឹងដាក់ឱ្យប្រើប្រាស់នៅដើមឆ្នាំ២០២៣
យន្តហោះដឹកអ្នកដំណើរ C919 គ្រឿងទីមួយនៅលើពិភពលោកត្រូវបានប្រគល់ឱ្យក្រុមហ៊ុនអាកាសចរណ៍បូព៌ាចិនកាលពីថ្ងៃទី ៩ ខែធ្នូ ហើយចាប់ពីថ្ងៃទី ២៦ ខែធ្នូតទៅនឹងចាប់ផ្តើមហោះហើរសាកល្បងរយៈពេល ១០០ ម៉ោង។
នេះគឺដោយសារយន្តហោះដឹកអ្នកដំណើរ C919 ជាយន្តហោះដែលបញ្ចេញដំបូងបង្អស់នៅលើពិភពលោក ហេតុនេះក្រៅពីទទួលបានការអនុម័តពីរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន ក្រុមហ៊ុនអាកាសចរណ៍បូព៌ាចិនត្រូវសាកល្បងហោះហើររយៈពេល ១០០ ម៉ោងដោយមិនដឹកអ្នកដំណើរ ដើម្បីសាកល្បងនិងបញ្ជាក់ពីសុវត្ថិភាពនៃការដំណើរការ ភាពអាចធ្វើជាក់បាននៃការជួសជុលព្រមទាំងសមត្ថភាពធានានៃការដំណើរការគ្រប់ផ្នែកនៃយន្តហោះ។
បន្ទាប់ពីសម្រេចការងារត្រៀមលក្ខណៈរួច យន្តហោះដឹកអ្នកដំណើរ C919 គ្រឿងទីមួយត្រូវបានរំពឹងថាអាចបំពេញតាមតម្រូវការនៃបទបញ្ញត្តិរបស់រដ្ឋបាលអាកាសចរណ៏ស៊ីវិលចិន ហើយដឹកអ្នកដំណើរជាផ្លូវការ៕