**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

កងពលធំអន្តរាគមន៍លេខ៣ បើកវគ្គហ្វឹកហ្វឺនបំប៉នសមត្ថភាពយោធិន ឲ្យទទួលបានជំនាញច្បាស់លាស់ក្នុងយុទ្ធវិធីថ្មើជើង ពង្រឹងទាំងស្មារតី និងមានប្រៀបក្នុងការប្រយុទ្ធ លើសមរភូមិ

 

ភ្នំពេញ៖ ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញទូទៅ ដើម្បីពង្រឹងសមត្ថភាពយោធិន ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ។

ពិធីបើកវគ្គហ្វឹកហ្វឺននេះ បានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ ក្រោមវត្តមានចូលរួមពីមេបញ្ជាការ មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ និងមេបញ្ជាការ មេបញ្ជាការរង កងពលតូចអន្តរាគមន៍លេខ ៧,៨,៩ ព្រមទាំងយោធាចារ្យ កម្មសិក្សាការី នាយទាហាន និងនាយទាហានរង ជាច្រើនរូបទៀត ផងដែរ ។

លោកវរសេនីយ៍ត្រី ផល ឌី នាយការិយាល័យហ្វឹកហ្វឺន នៃកងឯកភាព កងពលធំអន្តរាគមន៍លេខ៣ បានលើកឡើងថា៖ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រការពារជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលទទួលបានជោគជ័យ កងពលធំអន្តរាគមលេខ៣ បានកំណត់ច្បាស់អំពីសកម្មភាពយោធាក្នុងបច្ចុប្បន្ន ក៏ដូចជាថ្ងៃអនាគត ដោយចាត់ទុកការងារហ្វឹកហ្វឺនគឺជាការងារអាទិភាពចាំបាច់ ត្រូវដំណើរការជាប្រចាំដូចភ្លៀងរលឹម។ សំដៅបង្កើនចំណេះដឹង ចំណេះធ្វើក៏ដូចជាសកម្មភាពប្រយុទ្ធរបស់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពលធំអន្តរាគមន៍លេខ៣ ទាំងមូល តាមគោលការណ៍ដឹកនាំអនុវត្ត ឆ្នាំ២០២២ ។
ពង្រឹងខ្សែរយៈដឹកនាំបញ្ជាការងារហ្វឹកហ្វឺនឲ្យបានរឹងមាំ បំប៉នយោធិនគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញតាមផែនការ ពង្រឹងយោធាចារ្យ និងគ្រូបង្គោលតាមបណ្ដាកងឯកភាព ចំណុះកងពលធំអន្តរាគមន៍លេខ៣ ។បន្តកសាងទីលានបាញ់ក្រពិតដែលត្រូវកែសម្រួលថ្មីរបស់កងពលធំអន្តរាគមន៍លេខ៣ ដោយអនុវត្តតាមផែនការ កែទម្រង់កងយោធពលខេមរភូមិន្ទ រយៈពេល៥ឆ្នាំ របស់រដ្ឋាភិបាលកម្ពុជា ។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានថ្លែងថា ការបើកវគ្គហ្វឹកហ្វឺន គឺដើម្បីពង្រឹងសមត្ថភាព និងស្មារតីដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងការអនុវត្តឲ្យកាន់តែច្បាស់ អំពីវិធីសាស្ត្រក្នុងការប្រយុទ្ធ ទប់ទល់ការពារទីតាំងឱ្យកាន់តែស្ទាត់ជំនាញ ក្នុងការអនុវត្តន៍បទបញ្ជាអន្តរាគមន៍ និងពេលប្រយុទ្ធនៅលើសមរភូមិ។ អ្វីដែលសំខាន់ជាងនេះទៀតនោះ គឺដើម្បីបង្កើនសមត្ថភាព ជាមេបញ្ជាការ ជាអ្នកដឹកនាំ ថ្នាក់ក្រុមកងអនុសេនាតូច កងអនុសេនាធំ ត្រូវចេះគ្រប់គ្រងស្ថានការណ៍ និងចាត់តាំងប្រុងប្រៀបមុន និងក្រោយពេលប្រយុទ្ធ ចល័តរកភូមិសាស្ត្រ សំដៅលើទិសប្រយុទ្ធ ដើម្បីធានាបានប្រៀបឈ្នះ លើខ្មាំងសត្រូវ ក្នុងការការពារទីតាំងក្នុងតំបន់ភូមិសាស្ត្រ ដែលកំពុងឈរជើង និងការទទួលខុសត្រូវនាពេលបច្ចុប្បន្ន និងអនាគត ។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក ក៏បានក្រើនរំលឹក ដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំសិក្សា រៀនសូត្រ និងបទពិសោធន៍ថ្មីៗ ដើម្បីយកទៅបម្រើការងារនៅអង្គភាព ឱ្យមានប្រសិទ្ឋភាព និងត្រូវយកចិត្តទុកដាក់គោរពវិន័យកងទ័ព រក្សាសេចក្ដីថ្លៃថ្នូរ សីលធម៌រស់នៅស្អាតស្អំ និងរក្សាសាមគ្គីភាព ឯកភាព ហើយទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏នៅតែស្មោះត្រង់ឥតងាករេ ការពារ និងគោរពដាច់ខាត នូវបទបញ្ជារបស់ រាជរដ្ឋាភិបាល ជាពិសេស កម្លាំងកងយោធពលខេមរភូមិន្ទ ត្រូវតែស្មោះត្រង់ ក្នុងការការពារបូរណភាពទឹកដី ឲ្យបានដាច់ខាត៕

អត្ថបទដែលជាប់ទាក់ទង