នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលរបាយការណ៍ការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣
ភ្នំពេញ៖ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិរក្សា សន្តិភាពបានដំណើរការកិច្ចប្រជុំបូកសរុប លទ្ធផលរបាយការណ៍ការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិកាជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព ។