នាយឧត្តមសេនីយ៍ សៅ សុខា ចុះត្រួតពិនិត្យការរៀបចំតាំងពិព័រណ៍របស់កងរាជអាវុធហត្ថ និងការរៀបចំប្រគុំតន្ត្រីដើម្បីអបអរសាទរខួបលើកទី២៤ឆ្នាំ នៃទិវានយោបាយឈ្នះ ឈ្នះ
ភ្នំពេញ៖ នៅវិមានឈ្នះ ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យការរៀបចំតាំងពិព័រណ៍របស់កងរាជអាវុធហត្ថ និងការរៀបចំប្រគុំតន្ត្រីដើម្បីអបអរសាទរខួបលើកទី២៤ឆ្នាំ នៃទិវានយោបាយឈ្នះ ឈ្នះ និងខួប ៤ឆ្នាំវិមានឈ្នះ ឈ្នះ និងពិព័រណ៍តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអ៊ិច១៦។