ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យឯកឧត្តម ផុស សុវណ្ណ ចូលគោរពជូនពរ ក្នុងឱកាសនៃពិធីបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២៣ និងសុំអនុសាសន៍អនុវត្តការងារ
ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានអនុញ្ញាតឱ្យឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកព័ត៌មាន និងសោតទស្សន៍ ដឹកនាំមន្ត្រីក្រោមឱវាទចូលគោរពជូនពរឯកឧត្តមរដ្ឋមន្ត្រី ក្នុងឱកាសនៃពិធីបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២៣ និងសុំអនុសាសន៍អនុវត្តការងារ នៅទីស្តីការក្រសួងរាជធានីភ្នំពេញ៕