**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

សម្ដេច ស ខេង អំពាវនាវគ្រិស្តសាសនិក បន្តប្រកាន់ខ្ជាប់ការចូលរួមគោរពច្បាប់ ពង្រឹងវប្បធម៌សាមគ្គីភាព ព្រមទាំងគាំទ្រដំណើរការ ប្រជាធិបតេយ្យនៅកម្ពុជា

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំពាវនាវឲ្យគ្រិស្តសាសនិកទាំងអស់នៅកម្ពុជា បន្តប្រកាន់ខ្ជាប់ការចូលរួមគោរពច្បាប់ ពង្រឹងវប្បធម៌សាមគ្គីភាព ចូលរួមបង្ការទប់ស្កាត់គ្រឿងញៀនខុសច្បាប់ គ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងគាំទ្រដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ។

ក្នុងឱកាសអញ្ជើញអបអរសាទរពិធីបុណ្យណូអែល និងឆ្លងឆ្នាំសកល ស្ថិតនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រៀបចំដោយអង្គការ ក្ដីសង្ឃឹមអាស៊ីអន្តរជាតិ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងការកោតសរសើរថ្នាក់ដឹកនាំអង្គការ ក្ដីសង្ឃឹមអាស៊ីអន្តរជាតិ ដែលបានកៀគរធនធានទាំងក្នុង និងក្រៅប្រទេសមកជួយគាំទ្រមជ្ឈមណ្ឌលក្ដីសង្ឃឹមអាស៊ីអន្តរជាតិ ដើម្បីជួយគាំពារ និងទំនុកបម្រុងកុមារកំព្រា កុមារក្រីក្រ ឱ្យបានមកសិក្សារៀនសូត្រជំនាញវិជ្ជាជីវៈ ទាំងនៅរាជធានីភ្នំពរញ និងខេត្តបាត់ដំបង។

សម្ដេចបានបង្ហាញការគាំទ្រ និងលើកទឹកចិត្តឱ្យអង្គការ ក្ដីសង្ឃឹមអាស៊ីអន្តរជាតិ បន្តការងារមនុស្សធម៌ និងសប្បុរសធម៌នេះទៀត។ ជាមួយគ្នានោះដែរ សម្ដេចក៏បានចូលរួមអបអរសាទរជាមួយពលរដ្ឋគ្រិស្តសាសនិកទាំងជាង ៤ម៉ឺននាក់ ក្នុងខេត្តបាត់ដំបង ក៏ដូចជាទូទាំងប្រទេស នាឱកាសបុណ្យណូអែល និងបុណ្យឆ្លងឆ្នាំសាកល និងបានបួងសួងសូមព្រះប្រទានពរដល់បងប្អូនគ្រប់ៗគ្នា។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម បានជម្រាបជូនអង្គពិធីអំពីវឌ្ឍនភាពនៃការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលបានគ្រប់គ្រង់ការឆ្លងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ព្រមទាំងឆ្លើយតបបានយ៉ាងល្អទៅនឹងវិបត្តិសាកលបង្កឡើងដោយជំងឺឆ្លងនេះ និងឥទ្ធិពលនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

សម្ដេចក៏បានលើកឡើងអំពីស្នាដៃជាប្រវត្តិសាស្ត្រ នៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានរបស់កម្ពុជា ឆ្នាំ២០២២ ជាមួយនឹងការបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពជាតិ ពិសេសការអនុវត្តបានយ៉ាងល្អនូវការមិនប្រកាន់ពូជសាសន៍ និងសាសនា ដែលជាមូលដ្ឋានដ៏សំខាន់នៃការរក្សាបានសុខសន្តិភាព សាមគ្គីភាព និងសុខដុមនីយកម្មក្នុងសង្គម។

ពីវេទិកាអធិបតីនោះដែរ សម្ដេចឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវគ្រិស្តសាសនិកទាំងអស់នៅកម្ពុជា បន្តប្រកាន់ខ្ជាប់ការចូលរួមគោរពច្បាប់ ពង្រឹងវប្បធម៌សាមគ្គីភាព ចូលរួមបង្ការទប់ស្កាត់គ្រឿងញៀនខុសច្បាប់ គ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងគាំទ្រដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ពិសេសគាំទ្រដំណើរការបោះឆ្នោតឆ្នាំ២០២៣ និងបន្តបន្ទាប់ទៀត ៕

 

អត្ថបទដែលជាប់ទាក់ទង