ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង
ភ្នំពេញ៖ បន្ទាប់ទទួលបានព័ត៌មានពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្វាយរៀង ស្តីពីករណីប្រជាពលរដ្ឋរងគ្រោះដោយសាអគ្គីភ័យ នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ ក្រុមការងាសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះ ដោយសារអគ្គីភ័យ ១ គ្រួសារ ដែលរងគ្រោះកាលពីព្រឹកថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ១៦.៥០នាទី របស់ប្រជាពលរដ្ឋឈ្មោះ កែវ យ៉ាំ ភេទស្រី អាយុ ៦២ ឆ្នាំ មុខរបរជាកសិករ សមាជិកគ្រួសារ ០៥ នាក់ ស្ថិតនៅភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង បណ្ដាលឱ្យខូចខាតផ្ទះឈើ ប្រក់ក្បឿង រៀបឥដ្ឋខាងក្រោម ទំហំ ៦x៧ ម៉ែត្រ ខូចខាតទាំងស្រុង រួមនឹងសម្ភារប្រើប្រាស់ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ ៥០ គ.ក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល ២ មី ១ កេសត្រីខ ១ យួ ទឹកស៊ីអ៊ីវ ១ យួ កន្ទេលបត់ ១ ឃីត ១ កញ្ចប់(មុង ១ ភួយ ១ ក្រមា ១ សារុង ១) ថវិកា ៤០ ម៉ឺន រៀល៕