លោកXi Jinpingអញ្ជើញជាអធិបតីព្រមទាំងថ្លែងសុន្ទរកថាគន្លឹះការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំស្តីពីជីវភាពប្រជាធិបតេយ្យ
ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើកិច្ចប្រជុំស្តីពីជីវភាពប្រជាធិបតេយ្យពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែធ្នូ ដើម្បីអនុវត្តជាក់ស្តែងដោយគ្រប់ជ្រុងជ្រោយនូវគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping អគ្គលេខាធិការបក្ស រួបរួមនិងដឹកនាំសមាជិកបក្សនិងកម្មាភិបាលបក្សឱ្យអនុវត្តជាក់ស្តែងនូវគោលនយោបាយនិងការរៀបចំចាត់ចែងដ៏សំខាន់ដែលសម្រេចដោយសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ក្នុងស្មារតីខំប្រឹងតស៊ូ បូកសរុបលទ្ធផល ពិនិត្យរកកង្វះខាត ទិតៀននិងស្វ័យទិតៀន។
លោក Xi Jinping អគ្គលេខាធិការបក្សបានអញ្ជើញជាអធិបតីព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។ លោកបានលើកឡើងថា ក្នុងកិច្ចប្រជុំលើកនេះ សមមិត្តនៃការិយាល័យនយោបាយបានលើកឡើងមតិយោបល់និងសំណើល្អៗជាច្រើន បន្ទាប់ពីកិច្ចប្រជុំយើងត្រូវរួសរាន់ចាត់វិធានការដើម្បីកែលម្អការងារក្នុងន័យទទួលបានសមិទ្ធផលជាក់ស្តែង៕