ក្រុមកីឡាបាល់ទះ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចូលរួមប្រកួតពានរង្វាន់អបអរសាទរខួបអនុស្សាវរីយ៍ លើកទី២៤ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានចាត់តាំងលោកវរសេនីយ៍ទោ វិញ ស៊ីដូនាយសេនាធិការរង ដឹកនាំក្រុមកីឡាបាល់ទះ ចូលរួមប្រកួតពានរង្វាន់ អបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី២៤ នៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា នាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ពិតប្រាកដ ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់ ឯកឧត្តម ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅភូមិបឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លទ្ធផលប្រកួតវគ្គជម្រុះ ពូល A
-តំបន់ប្រតិបត្តិការសឹករងមាន ៣ ប្រកួតឈ្នះ រដ្ឋបាលស្រុកម៉ាឡៃ រដ្ឋបាលស្រុកមង្គលបូរី និង មន្ទីរដែនដីនគរូបនីយកម្មខេត្ត ដោយពិន្ទុ ៣ : ០ ។
នាឱកាសនោះផងដែរ ឯកឧត្តម ប៉ាន់ ខែមប៊ុនថន បានធ្វើការកោតសរសើរដល់កីឡាករទាំងអស់ ដែលខិតខំប្រឹងប្រែង យ៉ាងស្វិតស្វាញ យកចិត្តទុកដាក់ក្នុងការប្រកួតកីឡាបាល់ទះ ទទួលបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីកែលំអរចំណុចខ្វះខាតរបស់ក្រុមកីឡា ក្នុងពេលប្រកួតលើកក្រោយទៀត៕