គ្រួសារកងទ័ព ៧០គ្រួសារ របស់កងពលតូចថ្មើរជើងលេខ៥១ ទទួលអំណោយពីក្រុមហ៊ុនផលិតក្រដាសកាតុង
ភ្នំពេញ៖ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ លោកវរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ លោក ស៊ីវ៉ា កូម៉ារ៉ាវ៉ាន់ដ្រាន់ និងភរិយា ជាប្រធានក្រុមហ៊ុនផលិតក្រដាសកាតុង នៅរាជធានីភ្នំពេញ បានផ្តល់អំណោយជូនគ្រួសារកងទ័ព ចំនួន ៧០គ្រួសារ នូវគ្រឿងឧបភោគបរិភោគ ចំនួន ៤មុខ និងថវិកាមួយចំនួន ដល់យោធិន ស្ថិតនៅទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ ដោយគ្រួសារយោធិនម្នាក់ៗ ទទួលបានអំណោយរួមមាន ថវិកា ចំនួន ២០.០០០រៀល អង្ករ ចំនួន ២០គីឡូ មី ចំនួន ១កេស ទឹកស៊ីអ៉ីវ ចំនួន ១យួរ ស្ករ ចំនួន ១គីឡូ។
សូមជូនពរលោក និងភរិយា ទទួលបាននូវសុខភាពល្អ រកទទួលទានមានបាន និងជួបតែពុទ្ធពរ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ៕