**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី

ឯកឧត្តម ហោ សំអាត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃសេចក្តីព្រាងផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ២០២៣-២០២៧

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធានលេខាធិការដ្ឋាន ក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ២០២៣-២០២៧ ដោយមានការអញ្ជើញចូលរួមពី អនុប្រធាន និងសមាជិកក្រុមការងារបច្ចេកទេស លេខាធិការដ្ឋាន នៃក្រុមការងាររដ្ឋាភិបាលឌីជីថល និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

ក្រុមការងារបច្ចេកទេសនៃលេខាធិការដ្ឋាន ក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពនៃដំណើរការរៀបចំ សេចក្តីព្រាងផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ២០២៣-២០២៧ ដោយក្រុមការងារបច្ចេកទេស បានរៀបចំកែសម្រួលទម្រង់ផែនការយុទ្ធសាស្ត្រមួយចំនួន ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានោះដែរ ក្រុមការងារ ក៏បានធ្វើបច្ចុប្បន្នភាពប្រព័ន្ធបច្ចេកវិទ្យាដែលត្រូវបំពាក់ សម្រាប់បម្រើការងារនៅអគារទីស្តីការក្រសួងមហាផ្ទៃថ្មីផងដែរ។ ស្របជាមួយគ្នានេះដែរ ក្រុមការងារបច្ចេកទេស ក៏បានលើកឡើង អំពីការត្រៀមខ្លួន ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍន៍ខ្លួនឱ្យទាន់សភាពការណ៍វិវត្តន៍នៃបច្ចេកវិទ្យាឌីជីថលនៃយុគ្គសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ ផងដែរ។

ឆ្លើយតបទៅនឹងវឌ្ឍនភាពផែនការយុទ្ធសាស្រ្តដែលក្រុមការងារបច្ចេកទេស​ បានរាយការណ៍ជូនអង្គប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គលេខាធិការរង និងជាប្រធានលេខាធិការដ្ឋាន ក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេសនៃក្រុមការងារលេខាធិការដ្ឋាន ដែលបានខិតខំប្រឹងប្រែងរៀបចំកែសម្រួលបំពេញបន្ថែម ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងឆ្លងកាត់កិច្ចប្រជុំពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់បំផុត។

ទន្ទឹមនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានជំរុញដល់ក្រុមការងារឱ្យបន្តធ្វើការសហការឱ្យបានជិតស្និតបន្ថែមទៀត ជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យមានភាពច្បាស់លាស់សម្រាប់មន្រ្តីបច្ចេកទេសមានទិសដៅក្នុងការអនុវត្តការងារជូនក្រសួងមហាផ្ទៃ សម្រេចបានភាពជោគជ័យកាន់តែខ្ពស់បន្ថែមទៀត។

ជាថ្មីម្តងទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គលេខាធិការរង បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានរបស់ក្រុមការងារ ជាពិសេស ដែលធ្វើឲ្យលេខាធិការដ្ឋាន ក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ ទទួលបាននូវលទ្ធផលសំខាន់ៗថ្មីជាច្រើនផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានណែនាំបន្ថែមដល់ក្រុមការងារ និងថ្នាក់ដឹកនាំ មន្ត្រីទាំងអស់ ឱ្យខិតខំអនុវត្តតួនាទីភារកិច្ច និងបំពេញការងារដែលថ្នាក់ដឹកនាំប្រគល់ជូនឱ្យទទួលបានជោគជ័យសម្រាប់ឆ្នាំ២០២៣ខាងមុខ និងឆ្នាំបន្តបន្ទាប់ទៀត៕

 

អត្ថបទដែលជាប់ទាក់ទង