រដ្ឋបាលខេត្តរតនគិរី បានបើកកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែធ្នូដើម្បីពិនិត្យលើវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅសម្រាប់អនុវត្តបន្ត
រដ្ឋបាលខេត្តរតនគិរី
ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានបើកកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែធ្នូ ឆ្នាំ២០២២ ដើម្បីពិនិត្យលើវឌ្ឍនភាព បញ្ហាប្រឈម និងដាក់ចេញសម្រាប់
អនុវត្តបន្ត ក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។
គោលបំណងនៃកិច្ចប្រជុំ គឺតាមដានការអនុវត្តសេចក្ដី
សម្រេចរបស់ក្រុមប្រឹក្សាខេត្តប្រចាំខែវិច្ឆិកា ត្រួតពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្ត
មន្ទីរ-អង្គភាពដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ច របស់ក្រុមប្រឹក្សាខេត្ត៕