**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ រៀបចំប្រារព្ធ​ទិវាពិភពលោក​ប្រយុទ្ធនឹងជំងឺអេដស៍​ ១​ ធ្នូ​ ឆ្នាំ​២០២២ ក្រោមប្រធានបទ​ «ធ្វេីឱ្យមានសមភាព»

 

ភ្នំពេញ៖​ សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី​ ២៩ ខែ​ ធ្នូ​ ឆ្នាំ​ ២០២២នេះ បានរៀបចំប្រារព្ធ​ទិវាពិភពលោក​ប្រយុទ្ធនឹងជំងឺអេដស៍​ ១​ ធ្នូ​ ឆ្នាំ​២០២២ ក្រោមប្រធានបទ​ «ធ្វេីឱ្យមានសមភាព» ក្រោមអធិបតីភាព​ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា​ តំណាងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា​ ​និងជា​ប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ​ ថ្នាក់សាខា​រាជធានីភ្នំពេញ​ ។

ទិវានេះមានការអញ្ជេីញចូលរួមពីលោក​ លោកស្រីជាមន្ត្រីប្រតិបត្តិសាខា​ អនុសាខា​ខណ្ឌសែនសុខ ចំនួន៣០នាក់​ ព្រមទាំងក្មួយៗកុមារផ្ទុកមេរោគអេដស៍-ជំងឺអេដស៍​ និងកុមាររងផលប៉ះពាល់ អ្នកថែទាំកុមារ ចំនួន២៥០នាក់ ។

តាមរបាយការណ៍ស្វាគមន៍របស់​ លោកស្រី​ ហង្ស​ ណាវី​ ប្រធានការិយាល័យសុខភាព​ និងជានាយិកាអគារផ្កាម្លិះគាំទ្រចិត្តសាស្រ្តសង្គម​ បានឱ្យដឹងថា៖​ រយៈពេលកន្លងទៅនេះ អគារផ្កាម្លិះបានទទួលកុមារសរុបចំនួន៥៦៣នាក់ ក្នុងនោះកុមារផ្ទុកមេរោគអេដស៍-ជំងឺអេដស៍មានចំនួន៤០២នាក់ និងកុមាររងផលប៉ះពាល់ដោយមេរោគអេដស៍មានចំនួន១៦១នាក់ ដែលសហការជាមួយមណ្ឌលកុមារកំព្រាចំនួន៧ក្នុងរាជធានីភ្នំពេញ និងមួយចំនួនទៀតមកពីតាមសហគមន៍ ។ នៅចំពោះមុខអគារផ្កាម្លិះនៅតែបន្តសកម្មភាពស្នូលរបស់ខ្លួនជាប់ជាប្រចាំរួមមាន អប់រំចិត្តសាស្រ្ត អប់រំសុខភាព ពង្រឹងការប្រើប្រាស់ថ្នាំប្រឆាំងនឹងមេរោគឱ្យបានត្រឹមត្រូវ និងទៀងទាត់ពេលវេលា បង្រៀនភាសាខ្មែរ បង្រៀនភាសាអង់គ្លេស បង្រៀនកុំព្យូទ័រ គូរគំនូរ និងសកម្មភាពបន្ទាប់បន្សំមួយចំនួនទៀត។ ក្រៅពីការងារទាំងអស់នេះ អគារផ្កាម្លិះនៅតែបន្តសហការជាមួយមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ មន្ទីរពេទ្យកុមារជាតិ និងអង្គការដៃគូមួយចំនួនក្នុងការស្វែងរកដំណោះផ្សេងៗ ទាក់ទងទៅនឹងស្ថានភាពជំងឺរបស់កុមារ ព្រមទាំងមានការជួយព្យាបាលជំងឺភ្នែក ត្រចៀក មាត់ ធ្មេញ ដែលជាសំណូមពរ និងតម្រូវការរបស់កុមារផងដែរ​ ។ ជារៀងរាល់ខែអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម បានការជួយឧបត្ថម្ភជាអង្ករចំនួន១តោន និងថវិកាចំនួន៣លានរៀល ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនិងសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក្នុងការរៀបចំអាហារ៣ពេលសម្រាប់កុមារ និងដើម្បីបន្តនិរន្តភាពការងារ​ ក្នុងការចូលរួមចំណែកគាំទ្រទៅនឹងសកម្មភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ​ ។

មានមតិនាឱកាសនោះ​ ក្នុងនាម​ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​​ លោក​ ជិន​ ប៊ុនធឿន​ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អង្គពិធីទាំងមូល​ ជាពិសេសក្មួយៗកុមារទាំងអស់​ ប្រកបដោយក្តីនឹករលឹក​ ។

លោកនាយកប្រតិបត្តិសាខា ក៏បានផ្សព្វផ្សាយពីសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលក្នុងនោះបានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមចូលរួមអនុវត្តទាំងអស់គ្នា នូវផែនការយុទ្ធសាស្ត្ររាជរដ្ឋាភិបាល ដើម្បីសម្រេចបានការបញ្ចប់អេដស៍នៅឆ្នាំ២០២៥ និង «ការធ្វើឱ្យមានសមភាព» តាមរយៈសកម្មភាពសំខាន់ៗដូចខាងក្រោម៖

១- សូមបងប្អូនជនរួមជាតិ, វិស័យឯកជន, អង្គការជាតិ-អន្តរជាតិទាំងអស់ចូលរួមជាកម្លាំងក្នុងចរន្តជាតិតែមួយ, ទប់ស្កាត់ជំងឺឆ្លងនានា ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥ ជាមួយនឹងការធ្វើឱ្យមានសមភាពនៅក្នុងសង្គមជាតិ

២- សូមបងប្អូនជនរួមជាតិ ជាពិសេសក្មួយៗ យុវជន-យុវនារី ត្រូវស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗ ស្តីពីការបង្ការការចម្លងមេរោគអេដស៍ និងការរាលដាលនៃមេរោគអេដស៍ ដើម្បីបង្ការខ្លួនយើង, គ្រួសារយើង, សហគមន៍យើង និងសង្គមជាតិយើង

៣- សូមប្រជាពលរដ្ឋ ដែលបានប្រព្រឹត្ត ឬសង្ស័យបានប្រឈមនឹងការឆ្លងមេរោគអេដស៍, ត្រូវស្វែងរក សេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយរក្សា ការសម្ងាត់នៅតាមសេវាសាធារណៈ, សេវាអង្គការសង្គមស៊ីវិល, សេវាឯកជន។ល។ ដើម្បីអាចសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា

៤- សូមស្ត្រីមានផ្ទៃពោះទាំងឡាយ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឱ្យបានយ៉ាងតិច ៤ដង និងទៀងទាត់ តាមការណែនាំរបស់បុគ្គលិកពេទ្យ ដើម្បីសុខភាពមាតា និងទារក ជាពិសេសអាចជួយទប់ស្កាត់ការចម្លងមេរោគអេដស៍ និងមេរោគស្វាយពីម្តាយទៅទារក

៥- សូមបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការរើសអើង ទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាអំពើផ្ទុយទៅនឹងច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា

អត្ថបទដែលជាប់ទាក់ទង