នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា បើកកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ត
ភ្នំពេញ៖ នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា នារសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ របស់នាយកដ្ឋាន នៅសាលប្រជុំជាន់ទី៣ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករង និងជាប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា និងឯកឧត្តម ឧត្តមសេនីយ៍ទោ ងិន សុផាត អគ្គនាយករង ជួយអគ្គនាយក ដឹកនាំនាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា ឯកឧត្តម និងលោកជំទាវទីប្រឹក្សាក្រសួងមហាផ្ទៃ ព្រមទាំងលោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីនាយ-នាយរងការិយាល័យ នាយផ្នែក ប្រធានក្រុមផ្តល់ទិដ្ឋាការ និងមន្ត្រីពាក់ព័ន្ធ ចំនួន ១១០រូប។
ជាលទ្ធផលទទួលបាននៃអង្គប្រជុំមានដូចខាងក្រោម៖
១. កែសម្រួលខ្លឹមសារមួយចំនួនក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ របស់នាយកដ្ឋាន។
២. បង្កើនការតាមដាននូវវត្តមាន សកម្មភាពបំពេញការងារ និងគ្រប់គ្រងកម្លាំងអោយកាន់តែមានប្រសិទ្ធិភាព។
៣. ឯកឧត្តម ប្រធានអង្គប្រជុំបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីក្រោមឱវាទ ដែលខិតខំបំពេញការងារឆ្នាំ២០២២កន្លងមក នឹងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៣ខាងមុខនេះ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លៀតឡើយ និងជៀសផុតពីជម្ងឺកូវីដ-១៩៕