នាយករដ្ឋមន្ត្រីកម្ពុជា លើកទឹកចិត្តឲ្យអភិបាលរាជធានី-ខេត្ត ដោះស្រាយជម្លោះដីធ្លី ក្រៅប្រព័ន្ធតុលាការ ដោយយកគំរូតាមឯកឧត្ដម ម៉ៅ ធនិន
ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរគឺផ្លូវជាតិលេខ៣១ និងលេខ៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នាថ្ងៃទី៣០ ធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងលើកទឹកចិត្តឲ្យអភិបាលរាជធានី-ខេត្ត ដោះស្រាយជម្លោះដីធ្លី ក្រៅប្រព័ន្ធតុលាការ ឈរលើភាពត្រឹមត្រូវ មិនលំអៀង ដោយយកគំរូតាមឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បាមលើកទឹកចិត្តអភិបាលខេត្តកំពត ឲ្យប្រឹងប្រែងដោះស្រាយ ជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការ ៕