បង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនជាក់ស្ដែង នៅចំណុច ឃុំគុស ស្រុកត្រាំកក់ ឃាត់ខ្លួនជនសង្ស័ម្នាក់
ភ្នំពេញ៖ កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយ លោក ស្រុីវ គឹមស្រស់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសប្រើប្រាស់រថយន្ត០២គ្រឿងនិងម៉ូតូ០៤គឿងចំនួន១០នាក់ដឹកនាំដោយលោក វរសេនីយ៍ត្រី ចាន់ ជៀប អនុប្រធានមន្ទីរ បានចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនជាក់ស្ដែង នៅចំណុច ភូមិត្មាតពង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ។
ឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ ឈ្មោះ សូត ផាន់ណា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្មាតពង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។
វត្ថុតាងចាប់យករួមមាន៖
– គ្រឿងញៀនចំនួន០១កញ្ចប់ ទំងន់:៥,០៥g(ប្រាំក្បៀសសូន្យប្រាំក្រាម) ថ្លឹងទាំងសំបកថង់
– ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង
– សម្ភារៈជក់ថ្នាំញៀន និងសម្ភារៈវេចខ្ចប់មួយចំនួន
– ទូរស័ព្ទចំនួន០១គ្រឿង (អិនចុចពិល) ។
ជនសង្ស័យ សមត្ថកិច្ចយើងបានធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ (លទ្ធផលអវិជ្ជមាន)។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅទីបញ្ជាការ អហ ខេត្តតាកែវ ការិយាល័យជំនាញប្រឆាំងគ្រឿងញៀនកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕