លោកជំទាវ កែ ច័ន្ទមុនី អញ្ជើញជាអធិបតីក្នុងពិធីចែកលិខិតសរសើរ និងរង្វាន់ដល់សិស្សពូកែប្រចាំឆ្នាំ២០២២ នៅសាលាបឋមសិក្សាបល្ល័ង្ក
ភ្នំពេញ៖ លោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីចែកលិខិតសរសើរ និងរង្វាន់ដល់សិស្សពូកែ ប្រចាំឆ្នាំ២០២២ នៅសាលាបឋមសិក្សាបល្ល័ង្ក ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ពិធីនេះមានការនិមន្តចូលរួមពីព្រះគ្រូវិសុទ្ធិវង្សាចារ្យ នាង ភារុន ជាព្រះលេខាធិការអនុគណស្រុករលាប្អៀរ និងអាជ្ញាធរស្រុក-ឃុំ គណៈគ្រប់គ្រងសាលា អាណាព្យាបាល និងសិស្សានុសិស្ស។
ក្នុងឱកាសនោះ លោកជំទាវ និងព្រះគ្រូ បានប្រគល់សម្ភារៈសិក្សា និងថវិកាចំនួន១លាន១០មុឺនរៀល និងលិខិតសរសើរ ដល់សិស្សពូកែ និងសិស្សានុសិស្សទាំងអស់ផងដែរ៕