យន្តហោះចម្បាំងរបស់ចិនបានហោះទៅជិតយន្តហោះ Recon របស់អាមេរិកបណ្ដាលអោយមានគ្រោះថ្នាក់
បរទេស÷បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកបានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះចម្បាំងរបស់កងទ័ពរំដោះប្រជាជនចិនបានហោះកៀកនឹងយន្តហោះឈ្លបយកការណ៍របស់សហរដ្ឋអាមេរិកនៅលើសមុទ្រចិនខាងត្បូងកាលពីសប្តាហ៍មុន ដែលអ្នកបើកបរយន្តហោះអាមេរិកត្រូវចាត់វិធានការគេចវេស។
វីដេអូដែលបានចេញផ្សាយបង្ហាញថា យន្តហោះ PLA ហោះយឺតៗឆ្ពោះទៅកាន់យន្តហោះអាមេរិកជិតប្រាំមួយម៉ែត្រ នេះបើយោងតាមការឆ្លើយតបរបស់មន្ត្រីអាមេរិក។ទីក្រុងប៉េកាំងមិនទាន់បានឆ្លើយតបចំពោះឧប្បត្តិហេតុនេះនៅឡើយទេ។