**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីជប៉ុន ចូលរួមរំលែកទុក្ខដល់មីយ៉ាន់ម៉ានិងថៃ ក្រោយរងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា

ករណីអគ្គិភ័យនៅក្នុងក្រុងប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ បានបណ្តាលឲ្យមនុស្ស ២៦នាក់បានស្លាប់ និង៤៤នាក់ផ្សេងទៀតរងរបួស

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សេង​ ធារិន​ មេបញ្ជាការ​រង​ នាយសេនាធិការ យោធភូមិភាគទី៥ នាថ្ងៃទី៣១ ខែធ្នូ​ ឆ្នាំ២០២២ បានដឹកនាំក្រុមរុករក និងជួយសង្រ្គោះ​ អង្គភាព៧០៥ ចំណុះយោធភូមិភាគទី៥ ក្នុងប្រតិបត្តិការរុករក និងសង្គ្រោះក្នុងឧបទ្ទេវហេតុករណីអគ្គិភ័យនៅកាស៊ីណូ Grand Diamond City Resort ក្នុងក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ​ដោយសហការជាមួយកងរុករកនិងជួយសង្រ្គោះ កងពលតូចលេខ៧០ បញ្ជាការដ្ឋាកទ័ពពិសេស​ កងពលតូចថ្មើរជើងលេខ៥១ ជាង២០០នាក់ និងក្រុមអ្នកជួយសង្គ្រោះស្ម័គចិត្តរបស់ថៃ រួមជាមួយក្រុមពន្លត់អគ្គិភ័យស្នការនគរបាលខេត្តបន្ទាយជ័យ កងកម្លាំងចម្រុះ អាជ្ញាធរមូលដ្ឋាន​ ត្រូវបានបិទបញ្ចប់ បន្ទាប់ពីរកឃើញមនុស្ស ២៦នាក់ស្លាប់ និងជិត ៦០នាក់ផ្សេងទៀតរងរបួស ដែលកំពុងសម្រាកព្យាបាលនៅកម្ពុជា។ ​

ឧត្តមសេនីយ៍ទោ​ សេង​ ធារិន បានមានប្រសាសន៍បញ្ជាក់ថា ក្នុងប្រតិបត្តិរុករក និងសង្គ្រោះ រយៈពេល ៣៩ម៉ោង ករណីអគ្គិភ័យឆេះអគារកាស៊ីណូ Grand Diamond City Resort ក្នុងក្រុងប៉ោយប៉ែត ដែលដឹកនាំដោយឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ហៅកាត់ គ.ជ.គ.ម និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយបណ្តាអង្គភាពយោធា បានរៀបចំការអន្តរាគមន៍រុករក និងស្វែងរកជនរងគ្រោះក្នុងអគ្គិភ័យនោះ ត្រូវបានបិទបញ្ចប់ទាំងស្រុង បន្ទាប់ពីបានសង្គ្រោះជនរងគ្រោះ និងស្វែងរកសាកសពឃើញជាច្រើននាក់រួចមក បន្ទាប់ពីក្រុមរុករក និងសង្គ្រោះបានចំណាយពេល២ថ្ងៃរួចមកនេះ មានសាកសពចំនួន២៦នាក់បានរកឃើញក្នុងអគារ និងអ្នករងរបួសសរុប៤៤នាក់ ដែលកំពុងសម្រាក ព្យាបាលនៅកម្ពុជា ហើយមិនមានជនជាតិខ្មែរឡើយ។

បន្ទាប់ពីប្រតិបត្តិការត្រូវបិទបញ្ចប់ នៅថ្ងៃស្អែកមន្រ្តីជំនាញរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយមន្រ្តីជំនាញថៃ នឹងសហការគ្នាចាប់ផ្តើមហ៊ុមព័ទ្ធបរិវេណអគារកាស៊ីណូដែលឆេះទាំងស្រុងនេះ ដើម្បីរុះរើសំណង់ទាំងមូល​ដោយ អាជ្ញាធរបានសម្រេចបិទផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នលើកំណាត់ផ្លូវខាងមុខច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត នឹងបានរៀបចំសម្រួលដល់ការធ្វើដំណើរឆ្លងដែនរបស់ប្រជាពលរដ្ឋ និងភ្ញៀវបរទេស ដែលនឹងធ្វើដំណើរតាមផ្លូវវៀងព្រំដែនអន្តរជាតិប៉ោយប៉ែត ខណៈការដឹកជញ្ជូនទំនិញចេញ-ចូល នឹងផ្ទេរទៅតាមច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន។

កាស៊ីណូ Grand Diamond Resort បានឆាបឆេះទាំងស្រុង កាលពីយប់កណ្តាលអាធ្រាត ថ្ងៃទី២៨ ខែធ្នូកន្លងមកនេះ ដោយទំហំខូចខាត និងមូលហេតុនៃអគ្គិភ័យនេះកំពុងបន្តស្រាវជ្រាវនៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង