**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

បទវិភាគ៖គ្រប់យ៉ាងផ្លាស់ប្ដូរថ្មី យើងនឹងឆ្ពោះទៅកាន់ដំណើរថ្មី

ទីក្រុងប៉េកាំងដែលមានភាពស្ងប់ស្ងាត់ក្នុងមួយរយៈពេលកន្លងទៅនេះ មានភាពអ៊ូអរជាថ្មីឡើងវិញ ។ លើស្ពានអាកាសមានរថយន្តច្រើន ទីផ្សារទំនើបនិងរោងភាពយន្តមានភ្ញៀវកាន់តែច្រើនឡើងៗ នៅភោជនីយដ្ឋានមានតម្រង់ជួររង់ចាំចូលហូបបាយ ទិដ្ឋភាពក្នុងជីវភាពរស់នៅកាលពីមុនបានលេចចេញជាថ្មីម្តងទៀត ។
ក្នុងរយៈពេលមួយឆ្នាំកន្លងមក ប្រជាជនចិនចំនួនជាង១ពាន់៤រយលាននាក់បានចាររឿងរ៉ាវចិនដ៏សម្បូរបែបក្នុងដំណើរស្វែងរកជីវភាពរស់នៅដ៏ល្អប្រសើរ ក្នុងរយៈពេលមួយឆ្នាំនេះ ប្រជាជននៅលើពិភពលោកបានកើនឡើងដល់ចំនួន៨ពាន់លាននាក់ ទំនាក់ទំនងរវាងមនុស្សនិងមនុស្សមានភាពជិតស្និទ្ធមិនដែលមាន ក្តីប្រាថ្នាចំពោះជីវភាពរស់នៅដ៏ល្អបវរក៏មានភាពកាន់តែខ្លាំងមិនដែលមានដែរ ។
ឆ្នាំ២០២២ដែលជិតនឹងកន្លងផុតទៅ និយាយចំពោះពិភពលោក ប្រទេសចិននិងមនុស្សគ្រប់រូប សុទ្ធតែជាឆ្នាំមិនធម្មតាទេ ។ ឆ្នាំនេះពិតជានឹងក្លាយទៅជាឆ្នាំដែល “ពិបាកបំភ្លេចបាន” របស់មនុស្សជាច្រើន ។
ជំងឺកូវីដ១៩រាតត្បាតសារចុះសារឡើង ការប៉ះទង្គិចក្នុងតំបន់ ការបដិបក្ខគ្នាជាក្រុម ការខ្វះខាតថាមពល ។ល។ វិវាទនិងស្រមោលខ្មៅបណ្តាលឱ្យពិភពលោកមានភាពច្របូកច្របល់ ។
ក្នុងបរិបទបម្រែបម្រួល សេដ្ឋកិច្ចប្រទេសជាច្រើនធ្លាក់ចូលក្នុងសភាពជាប់គាំង។ អតិផរណារបស់អឺរ៉ុបនិងអាមេរិកបានបំបែកកំណត់ត្រាក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅ សេដ្ឋកិច្ចមានភាពថមថយចុះ ។ ជាពិសេស គឺប្រទេសអឺរ៉ុប បានរងការវាយប្រហារពីការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី បណ្តាលឱ្យតម្លៃថាមពលឡើងថ្លៃយ៉ាងខ្លាំង ឧស្សាហកម្មប្រឈមនឹងឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរ ។
ក្នុងបរិបទបម្រែបម្រួល ប្រទេសជាច្រើនប្រឈមនឹង “ភាពលំបាក”ក្នុងអភិបាលកិច្ច ។ ប្រទេសអង់គ្លេស បានផ្លាស់ប្តូរនាយករដ្ឋមន្ត្រីបីរូបក្នុងរយៈពេលតែ៥០ថ្ងៃ កូដកម្មទ្រង់ទ្រាយធំបានកើតមានជាបន្តបន្ទាប់ ។ នៅអាមេរិក អំពើហិង្សាដោយកាំភ្លើង បញ្ហាជនអន្តោប្រវេសន៍និងការរើសអើងពូជសាសន៍កើតមានជាបន្តបន្ទាប់ ជាងនេះទៅទៀត “ការឆែកឆេរ”ផ្ទះវីឡារបស់លោក ត្រាំ អតីតប្រធានាធិបតីអាមេរិកក៏កាន់តែធ្វើឱ្យពិភពលោកភ្ងាក់ផ្អើលទៅទៀត ។
ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក ប្រទេសចិនធ្វើកិច្ចការរបស់ខ្លួនឱ្យបានល្អ ក៏ជាការរួមចំណែករបស់ខ្លួនចំពោះពិភពលោកផងដែរ ។
ប្រឈមនឹងកម្លាំងសម្ពាធយ៉ាងខ្លាំង សេដ្ឋកិច្ចចិនបានវាយទម្លុះមុនគេ ។ ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញនិងនាំចូលទំនិញរបស់ចិនបានឡើងដល់ ៣៨,៣៤ទ្រីលានប្រាក់យាន់ចិន កើនជាង៨,៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ប្រការនេះបានធានាយ៉ាងខ្លាំងដល់លំនឹងខ្សែសង្វាក់ឧស្សាហកម្មនិងផ្គត់ផ្គង់សកល ។ ក្នុងឆ្នាំនេះប្រទេសចិនបានរៀបចំពិព័រណ៍នាំចូលចិនអន្តរជាតិ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ ពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិននិងពិព័រណ៍ការប្រើប្រាស់របស់ចិន ។ល។ ប្រទេសចិនបានបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីក្នុងការបើកទូលាយជាបន្តបន្ទាប់ ។
រំពឹងទុកឆ្នាំ២០២៣ អាចក្លាយជាឆ្នាំស្តារសន្តិភាពឡើងវិញ ។ លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងក្តីបំណងក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីដូចពោលខាងលើ ។
គ្រប់យ៉ាងផ្លាស់ប្ដូរថ្មី យើងនឹងឆ្ពោះទៅកាន់ដំណើរថ្មី ។ វេបសាយ « Politico» របស់អាមេរិកបានព្យាករណ៍ថា “ក្នុងឆ្នាំថោះ ប្រទេសចិននឹងពន្លឿនការអភិវឌ្ឍជាបន្តបន្ទាប់ ” ។ ទស្សនាវដី្ត« Foreign Policy »បានប្រើពាក្យគន្លឹះ “ស្តារសេដ្ឋកិច្ចឡើងវិញ” និង “ភាពរុងរឿងខាងទេសចរណ៍” មកពិពណ៌នាប្រទេសចិននៅឆ្នាំ២០២៣ ។
បច្ចុប្បន្ននេះ សហគ្រាសចិនបាននិងកំពុងស្តារផលិតកម្មឡើងវិញ តំបន់ជាច្រើនបានចាត់បញ្ជូនគណប្រតិភូទៅបរទេស ដើម្បីស្វែងរកការបញ្ជាទិញ ការកក់សំបុត្រចូលទស្សនារមណីយដ្ឋានល្បីៗក៏បានកើនឡើងយ៉ាងខ្លាំង អ្នកប្រើបណ្តាញអ៊ីនធឺណែតជាច្រើនចាប់អារម្មណ៍ថា “ចិនដែលមានភាពរស់រវើក” បានត្រឡប់មកវិញហើយ !
ទ្វាររបស់ចិននឹងបើកចំហរឹតតែធំ ការអភិវឌ្ឍថ្មីរបស់ចិននឹងផ្តល់ឱកាសថ្មីដល់ពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង