នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងរបាយការណ៍ផែនការសហប្រតិបត្តិការឆ្នាំ២០២៣ រវាងក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃចន្ទ ១១ កើត ខែ បុស្ស ឆ្នាំ ខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២៣ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងរបាយការណ៍ផែនការសហប្រតិបត្តិការឆ្នាំ២០២៣ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេសជាដៃគូរ ក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ៕