ឯកឧត្តម អ៊ុក ប៊ុនឈឿន ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២
ភ្នំពេញ៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដើម្បីពិនិត្យពិភាក្សាលើផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៣ សកម្មភាពរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ សម្រាប់អនុវត្តក្នុងឆ្នាំ២០២៣ និងរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពីសកម្មភាពការងាររបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា៕