លោក លី សារី និងលោក ង៉ោ ម៉េងជ្រួន អញ្ជើញចុះពិនិត្យការរុះរើកាស៊ីណូ ហ្គ្រេន ដាយមិន ដែលខូចខាតដោយភ្លើងឆេះ ក្រុងប៉ោយប៉ែត
ភ្នំពេញ៖ អគារដ៏ស្គឹមស្កៃក្លាយជាគំនរផេះផង ក្នុងមួយពព្រិចភ្នែក ត្រូវបានអគ្គីភ័យលេបត្របាក់ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ដោយឡែកនាថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ លោក លី សារី និងលោក ង៉ោ ម៉េងជ្រួន អនុប្រធានសម្របសម្រួលការរុះរើអគារកាស៊ីណូ ហ្គ្រេន ដាយមិនខូចខាត និងជាអភិបាលរងខេត្ត និងក្រុមការងារបាន អញ្ជើញចុះពិនិត្យការរុះរើកាស៊ីណូ ហ្គ្រេន ដាយមិន (Grand Diamond City) ខូចខាត នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោក ង៉ោ ម៉េងជ្រួន បានសម្រាប់រុះរើនេះបានរយៈពេល ២ថ្ងៃហើយធ្វើការបែងចែកជា ២ក្រុម៖ ក្រុមទី១,ខាងរុះរើសំណង់ និងក្រុមទី២,ជញ្ជូនដែក ដោយធ្វើការសហការជាមួយក្រុមហ៊ុនកាស៊ីណូ ហ្គ្រេន ដាយមិន (Grand Diamond City) ដោយរុះរើអគារខាងជើងផ្លូវមុនព្រោះវាមានសុភាពទ្រុឌទ្រោមចង់រលំ ក្នុងនោះដោយយកទូដែកបានចំនួន៧ពីក្នុងអគារ។
លោក បានបញ្ជាក់ថា សម្រាប់ធ្វើការរុះរើសំណង់អគារនេះ គឺយើងមិនទាន់បានអាចកំណត់រយៈពេលបាននោះទេ ជាស្តែងលុះត្រាណាតែក្រុមការងារធ្វើការរុះរើចប់ជាស្ថាពរ ទើបបើកអោយដំណើការឆ្លងកាត់ច្រកទ្វារអន្តរជាតិជាធម្មតាវិញ។ព្រោះខ្លាចមានឧបទ្ទវហេតុណាមួយជាយថាហេតុ ក្នុងការធ្វើដំណើរឆ្លងកាត់។
គួររំលឹកផងដែរថា ចំពោះមូលហេតុគ្រោះអគ្គីភ័យនេះ កើតឡើងគឺមកពីផ្ទះសេរខ្សែភ្លើងនៅក្នុងកាស៊ីណូតែម្ដងហើយចំនួនមនុស្សស្លាប់សរុប២៦នាក់ក្នុងនោះ ៧នាក់មិនទាន់ដឹងអត្តសញ្ញាណព្រមទាំងអ្នករងរបួសជិត ១០០នាក់ផងដែរ ៕