ឯកឧត្តម យឹម សុខុម និងឯកឧត្តម វ៉ី សំណាង អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង ១ខ្សែ ឆ្លងកាត់ឃុំត្រពាំងគង និងឃុំវល្លិស នៃស្រុកសំរោងទង
ភ្នំពេញ៖ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង ១ខ្សែ ប្រវែង ៤,២ គីឡូម៉ែត្រ ឆ្លងកាត់ឃុំត្រពាំងគង និងឃុំវល្លិស នៃស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលប្រើប្រាស់ថវិកាឥណទានអភិវឌ្ឍខេត្ត របស់រាជរដ្ឋាភិបាល ។
ពិធីបើកការដ្ឋាននេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ។ ពិធីនេះដែរក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបផងដែរ ៕