**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម

បទវិភាគ៖ តើមួយឆ្នាំកន្លងទៅកិច្ចព្រមព្រៀង RCEP បានដើរតួនាទីអ្វីខ្លះសម្រាប់ជំរុញការស្តារសេដ្ឋកិច្ចតំបន់និងពិភពលោកក្នុងបរិបទដែលប្រឈមនឹងវិបត្តិផ្ទួនៗ ?

កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមាន គិតមកទល់បច្ចុប្បន្ន កិច្ចព្រមព្រៀងនេះពេញមួយខួបហើយ ។ តើក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ RCEP បានដើរតួនាទីអ្វីខ្លះសម្រាប់ជំរុញការស្តារសេដ្ឋកិច្ចតំបន់និងពិភពលោកក្នុងបរិបទដែលប្រឈមនឹងវិបត្តិផ្ទួនៗ ?

ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា បច្ចុប្បន្ន រដ្ឋសមាជិក RCEP គឺមកពីប្រទេសចំនួន ១៥ ដែលអាចនិយាយបានថាជារដ្ឋសមាជិកដែលមានភាពខុសប្លែកគ្នាខាងការអភិវឌ្ឍនៃសេដ្ឋកិច្ចសង្គម ខាងតម្រូវការនិងទម្លាប់ប្រើប្រាស់ ខាងទំនៀមទម្លាប់ប្រពៃណី និងខាងរូបមន្តអភិវឌ្ឍន៍ជាដើម ដូច្នេះ ការធ្វើកិច្ចសហប្រតិបត្តិការរវាងរដ្ឋសមាជិក RCEP គឺមិនត្រូវបានតម្រូវឱ្យធ្វើតាមរូបមន្តឬស្តង់ដាតែមួយនោះទេ ពោលគឺគោរពភាពខុសប្លែកគ្នានៃប្រទេសនីមួយៗ ហើយស្វែងរកចំណុចប្រសព្វគ្នានៃផលប្រយោជន៍រួម ។

ក្នុងន័យនេះ ការចរចាដើម្បីឈានដល់ការអនុវត្តកិច្ចព្រមព្រៀងនេះមិនមែនជារឿងងាយស្រួលឡើយ ពោលគឺចាប់ពីការចរចាលើកដំបូងនៅខែឧសភា ឆ្នាំ ២០១៣ រហូតដល់ការចុះហត្ថលេខាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ ២០២០ ការចរចាបានដំណើរការអស់រយៈពេលជាង ៨ ឆ្នាំ ។ ប៉ុន្តែទោះជាមានការលំបាកខ្លាំងយ៉ាងណាក្តី ក៏រដ្ឋសមាជិកបម្រុងនានាបានធ្វើកិច្ចខិតខំប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការចរចាដើម្បីមូលមតិគ្នា ។

ពាក្យចាស់ពោលថា «នឿយមុនស្រណុកក្រោយ» ។ ក្រោមកិច្ចសហប្រតិបត្តិការនិងកិច្ចខិតខំប្រឹងប្រែងដ៏ស្អិតល្មួតនៃភាគីនានា កិច្ចព្រមព្រៀងមួយដែលបង្កើតបានជាតំបន់ពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោកបច្ចុប្បន្ន ពោលគឺគ្របដណ្តប់ចំនួនប្រជាជន ៣០% នៃពិភពលោក មានទំហំសេដ្ឋកិច្ចស្មើនឹង ៣០% នៃពិភពលោក និងមានទំហំពាណិជ្ជកម្មស្មើនឹង ២៨% នៃពិភពលោកបានប្រសូត្រឡើង ព្រមទាំងហុចផ្លែផ្កាជាបន្តបន្ទាប់សម្រាប់រដ្ឋសមាជិកនានា ។

នៅដើមឆ្នាំ ២០២២ វិបត្តិនយោបាយរវាងរុស្ស៊ីនិងអ៊ុយក្រែនបានឡើងកម្តៅរហូតឈានដល់ការផ្ទុះជម្លោះប្រដាប់អាវុធ ។ រលកនៃជម្លោះនេះបានជះឥទ្ធិពលដល់តម្លៃទំនិញពិសេសតម្លៃប្រេងកាតនិងឧស្ម័នធម្មជាតិលើពិភពលោក ។ បន្ទាប់ពីនោះ ប្រទេសមួយចំនួនបានចាប់ផ្តើមប្រឈមនឹងសម្ពាធនៃអតិផរណា ។ ម៉្យាងវិញទៀត ការរីករាលដាលនៃជំងឺកូវីដ-១៩ក៏នៅមិនទាន់ចប់នោះទេ ។

កិច្ចព្រមព្រៀង RCEP ដែលប្រសូត្រឡើងក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិផ្ទួនៗបែបនេះ ត្រូវប្រឈមនឹងសម្ពាធធំជាងពេលណាៗទាំងអស់ ។ អាស្រ័យហេតុនេះ រដ្ឋសមាជិកនៃ RCEP បានប្រើប្រាស់ឧត្តមភាពក្នុងតំបន់ ដោយជំរុញកិច្ចសម្រួលពាណិជ្ជកម្មនិងការវិនិយោគជាបន្តបន្ទាប់ បូករួមជាមួយនិងការកាត់បន្ថយឬលុបចោលពន្ធគយរវាងគ្នានិងគ្នា ដែលធ្វើឱ្យទំហំនាំចេញនាំចូលបានកើនឡើងជាលំដាប់ ។

យន្តការ RCEP បានជំរុញដោយមានប្រសិទ្ធភាពចំពោះការធ្វើឱ្យស៊ីជម្រៅនូវការតភ្ជាប់គ្នារវាងអង្គភាពសេដ្ឋកិច្ចអាស៊ី ស្តារពាណិជ្ជកម្មនិងជំនឿចិត្តខាងវិនិយោគក្នុងតំបន់អាស៊ី ក៏ដូចជាពង្រឹងថែមទៀតនូវភាពធន់នៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់អាស៊ី ។ ក្នុងនោះ ក្រៅពីការសន្យាពីការផ្តល់ភាពងាយស្រួលនិងបើកទូលាយចំពោះការធ្វើពាណិជ្ជកម្មនិងការវិនិយោគលើវិស័យប្រពៃណីដូចជាពាណិជ្ជកម្មទំនិញ និងពាណិជ្ជកម្មសេវាកម្មជាដើម រដ្ឋសមាជិក RCEP ក៏ផ្តោតសំខាន់លើការដាក់ចេញច្បាប់ពាណិជ្ជកម្មថ្មីស្តីពីកម្មសិទ្ធិបញ្ញា ធុរកិច្ចអេឡិចត្រូនិក និងលទ្ធកម្មសាធារណៈរបស់រដ្ឋាភិបាលជាដើម ទាំងនេះជាកម្លាំងចលករដែលជួយលំនឹងសេដ្ឋកិច្ចរបស់សមាជិក RCEP ។

ក្រៅពីនេះ ភាពបរិយាប័ន្នរបស់ RCEP ក៏បានរំលេចឡើងជាបន្តបន្ទាប់ផងដែរ ។ កិច្ចព្រមព្រៀងនេះបានគិតពិចារណាដល់កម្រិតអភិវឌ្ឍន៍ទីទៃគ្នារបស់រដ្ឋសមាជិក ដោយដាក់ចេញមាត្រាអនុគ្រោះឬអន្តរកាលសម្រាប់ប្រទេសមិនសូវអភិវឌ្ឍន៍ ពោលគឺបានដាក់ចេញយន្តការអន្តរកាលរយៈពេលប្រហែល ២០ ឆ្នាំ ដើម្បីសម្រេចបាននូវការលុបចោលពន្ធគយជាបណ្តើរៗចំពោះផលិតផលនាំចូលចំនួន ៩០% ។

ប្រទេសចិនបានដើរតួនាទីលេចធ្លោក្នុងការអនុវត្តកិច្ចព្រមព្រៀង RCEP ។ ជាឧទាហរណ៍ នៅឆ្នាំ ២០២២ ផ្លែឈើស្រស់ជាច្រើនមុខរបស់អាស៊ាន រួមមានផ្លែទុរេនរបស់វៀតណាម ផ្លែមៀនរបស់កម្ពុជា និងផ្លែផាសិនរបស់ឡាវជាដើមទទួលបានការអនុម័តឱ្យនាំចូលដែនចិនជាលើកដំបូងតាមស្តង់ដាត្រួតពិនិត្យអនាម័យនិងភូតគាមអនាម័យនិងសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន នេះក៏ជាលើកដំបូងរបស់ប្រទេសចិនដែលបានអនុម័តឱ្យប្រភេទផ្លែឈើស្រស់ជាច្រើនមុខរបស់បរទេសនាំចូលផ្ទាល់ទៅកាន់ប្រទេសចិន ។

តាមស្ថិតិរបស់ភាគីចិន ពីខែមករាដល់ខែវិច្ឆិកាឆ្នាំ ២០២២ ទំហំនាំចេញនាំចូលរវាងប្រទេសចិននិងរដ្ឋសមាជិកដទៃទៀតនៃកិច្ចព្រមព្រៀង RCEP មានរហូតដល់ ១,៧ ទី្រលានដុល្លារអាមេរិក កើនឡើង ៧,៩% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ហើយល្បឿនកំណើននេះគឺលឿនជាងកំណើននៃទំហំពាណិជ្ជកម្មរវាងប្រទេសចិននិងអឺរ៉ុប , ចិននិងអាមេរិកទៀតផង ។មួយឆ្នាំកន្លងមកនេះ ការលុបបំបាត់របាំងពាណិជ្ជកម្មរវាងរដ្ឋសមាជិក RCEP ជាបណ្តើរៗបាននាំមកនូវភាគលាភចំពោះប្រទេសពាក់ព័ន្ធ ដែលក្លាយជាគំរូនៃពាណិជ្ជកម្មសេរីរបស់ពិភពលោក ។ ភាពស៊ីចង្វាក់និងបំពេញបន្ថែមគ្នារវាងគោលនយោបាយនិងយុទ្ធសាស្ត្រជាតិនៃរដ្ឋសមាជិក RCEP មិនត្រឹមតែបានជួយរក្សាលំនឹងសេដ្ឋកិច្ចក្នុងតំបន់ដែលស្ថិតក្នុងវិបត្តិសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកដល់ការលំនឹងស្ថិរភាពខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់របស់ពិភពលោកផងដែរ ។

យើងអាចជឿជាក់បានថា ស្របនឹងការលើកកម្ពស់សមត្ថភាពអនុវត្តកិច្ចព្រមព្រៀងរបស់ រដ្ឋសមាជិកនានា កិច្ចព្រមព្រៀង RCEP នឹងមានភាពកាន់តែចាស់ទុំឡើង ដែលនឹងក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់រួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោកជាមិនខាន ៕

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង