**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន

បទវិភាគ៖សមុទ្រមិនមែនជាធុងសំរាមរបស់ជប៉ុននោះទេ


“យើងត្រូវដាស់តឿនជប៉ុនថា ប្រសិនបើទឹកសំណល់នុយក្លេអ៊ែរមានសុវត្ថិភាព នោះក៏អាចបង្ហូរនៅក្រុងតូក្យូ ធ្វើពិសោធន៍នៅក្រុងប៉ារីសនិងស្តុកទុកនៅក្រុងវ៉ាស៊ីនតោន ប៉ុន្តែសូមរក្សាការគ្មានសារធាតុនុយក្លេអ៊ែរក្នុងមហាសមុទ្រប៉ាស៊ីហ្វិករបស់យើង ។”នេះជាការចោទប្រកាន់របស់លោកស្រី Motarilavoa Hilda Lini ដែលជាឥស្សរជនមជ្ឈដ្ឋាននយោបាយដ៏ល្បីឈ្មោះរបស់វ៉ានូអាទូ ដែលបានឆ្លុះបញ្ចាំងពីសំឡេងរួមរបស់ប្រជាជននៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ។
កាលពីខែមេសាឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុនបានប្រកាសថា មានផែនការចាប់ផ្តើមបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរស្រុក Fukushima ទៅក្នុងសមុទ្រពីរដូវផ្ការីកឆ្នាំ២០២៣នេះតទៅ។ ទន្ទឹមនឹងពេលវេលានៃការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រកាន់តែខិតជិត សំឡេងប្រឆាំងពីសហគមន៍អន្តរជាតិបានកើនឡើងឥតឈប់ឈរ ។ នៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក មនុស្សទាំងឡាយបានតវ៉ាយ៉ាងខ្លាំងចំពោះផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រជាបន្តបន្ទាប់ ។ ឥស្សរជនវិភាគបានលើកឡើងថា ប្រសិនបើជប៉ុនបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រតាមផែនការយ៉ាងពិតប្រាកដ នោះ បណ្ដាប្រទេសតាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិកមានសិទ្ធដេញដោលទំនួលខុសត្រូវនិងទារសំណងពីជប៉ុន។
ជប៉ុនជ្រើសរើសការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រតែម្តង គឺចង់ចៀសវាងការលំបាកនិងចង់ចំណាយលុយតិច ប៉ុន្តែវាធ្វើអ៊ីចឹងគឺបានទម្លាក់ការបំពុលនុយក្លេអ៊ែរទៅឱ្យពិភពលោកទាំងមូល ដែលជាទង្វើគ្មានទំនួលខុសត្រូវនិងអត្មានិយមទាំងស្រុង ។ “ការិយាល័យព័ត៌មាននិងឯកសារអំពីថាមពលនុយក្លេអ៊ែរ”ដែលជាអង្គការមិនរកប្រាក់ចំណេញរបស់ជប៉ុនបានចេញផ្សាយអត្ថបទនៅពេលថ្មីៗកន្លងទៅនេះថា បន្ទាប់ពីធ្វើការចាត់ចែងរួចហើយ ទឹកសំណល់នុយក្លេអ៊ែរនៅតែមានសារធាតុវិទ្យុសកម្មចំនួន៦៤ប្រភេទ ដូចជា ធាតុ Tritium ជាដើម ល្គឹកណាដែលត្រូវបង្ហូរទៅក្នុងសមុទ្រនោះនឹងនាំឱ្យបរិស្ថានសមុទ្ររងការបំពុលវិទ្យុសកម្ម ហើយបញ្ជូននិងស្ដុកទុកតាមរយៈខ្សែសង្វាក់ចំណីអាហារ ទីបំផុតបង្កជាផលប៉ះពាល់អវិជ្ជមានទៅលើសុខភាពមនុស្សនិងបរិស្ថានអេកូឡូស៊ី ។
អាចប៉ាន់ប្រមាណថា ប្រសិនបើបង្ហូរទឹកសំណល់នុយក្លេអ៊ែរលើសពី១លាន៣សែនតោននៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរស្រុក Fukushima ទៅក្នុងសមុទ្រ នោះ វាមិនខុសអ្វីពីការដាក់សុវត្ថិភាពអាយុជីវិតរបស់ប្រជាជនតាមឆ្នេរសមុទ្រក្នុងសភាពគ្រោះថ្នាក់ ក៏ដូចជាដាក់អេកូបរិស្ថានសមុទ្រក្នុងហានិភ័យដែលមិនអាចប៉ាន់ប្រមាណបាន ដែលនឹងនាំមកនូវផលវិបាកយ៉ាងខ្លាំងក្លា ។
គ្មានមធ្យោបាយដោះស្រាយប្រកបដោយសុវត្ថិភាព មិនបានប្រកាសពីព័ត៌មានដោយគ្រប់ជ្រុងជ្រោយ មិនបានពិគ្រោះពិភាក្សាយ៉ាងពេញលេញជាមួយប្រទេសជិតខាងនិងអង្គការអន្តរជាតិ រដ្ឋាភិបាលជប៉ុនសម្រេចចិត្តបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រដោយឯកតោភាគី វាហាក់ដូចជាបានឈរនៅប៉ែកម្ខាងដែលប្រឈមមុខនឹងសហគមន៍អន្តរជាតិ ។ ជប៉ុនជាភាគីហត្ថលេខីនៃអនុសញ្ញាអន្តរជាតិជាច្រើនដូចជា 《អនុសញ្ញាច្បាប់សមុទ្រនៃអង្គការសហប្រជាជាតិ》និង《អនុសញ្ញាអំពីសន្តិសុខនុយក្លេអ៊ែរ》ជាដើម ប៉ុន្តែបែរជាប្រព្រឹត្តអំពើខុសឆ្គងដោយចេតនា ។ ប្រទេសនានាមានសិទ្ធប្រើមធ្យោបាយផ្លូវច្បាប់ ដើម្បីការពារសិទ្ធនិងផលប្រយោជន៍របស់ខ្លួន ។
សមុទ្រជាទ្រព្យសម្បត្តិរួមនិងជាទីលំនៅដែលរួមរស់នៅជាមួយគ្នារបស់មនុស្សជាតិ ការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រមិនមែនជារឿងរបស់ប្រទេសជប៉ុននោះទេ ។ បច្ចុប្បន្ននេះ អង្គការថាមពលបរិមាណូអន្តរជាតិនៅតែវាយតម្លៃដោយគ្រប់ជ្រុងជ្រោយចំពោះទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរស្រុក Fukushima ដដែល ។ ភាគីជប៉ុនបង្ខំឱ្យជំរុញផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ គឺមិនអើពើនឹងការយកចិត្តទុកដាក់របស់ភាគីនានានិងប៉ុនប៉ងបង្កការពិតជាក់ស្តែងដែលមានស្រាប់ ។ ស្នាមប្រឡាក់ក្នុងប្រវត្តិសាស្ត្ររបស់ជប៉ុនធ្លាប់បង្កគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរដល់ប្រទេសជិតខាង តើឥឡូវនេះចង់បន្សុលទុកកេរ្តិ៍ឈ្មោះអាស្រូវក្នុងប្រវត្តិសាស្ត្រម្តងទៀតឬ? ។ ដោយវិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង