នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានដឹកនាំកិច្ចប្រជុំសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារបន្តរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍
ភ្នំពេញ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃពុធ ១៣ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារបន្តរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
កិច្ចប្រជុំនេះក៏មានការអញ្ចើញចូលរួម ឯកឧត្ដម អគ្គនាយរង លោកអនុប្រធាននាយកដ្ឋាន និងនាយការិយាល័យទទួលបន្ទុករដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានផ្ដល់អនុសាសន៍ដឹកនាំអង្គប្រជុំកែសម្រួលខ្លឹមសាររបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារបន្តរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើទិសដៅការងារប្រចាំឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃដែលប្រព្រឹត្តទៅនាពេលខាងមុខ៕