អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២២-២០២៣ និងទិវារំលឹកគុណគ្រូបង្រៀន នៅក្នុងបរិវេណវិទ្យាល័យសម្ដេច ជួន ណាត ស្រុកកំពង់សៀម
ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២២-២០២៣ និងទិវារំលឹកគុណគ្រូបង្រៀន ដែលពិធីនេះមានការចូលរួមពី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅក្នុងបរិវេណវិទ្យាល័យសម្ដេច ជួន ណាត ស្រុកកំពង់សៀម៕