**ទេសរដ្ឋមន្ត្រី លី ធុជ ចាត់ទុកដំណើរឈ្វេងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន នឹងអាចជំរុញបន្តធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅចុងក្រោយនៃពិភពលោកមួយដែលគ្មានមីន ជាពិសេសរួមគ្នាកសាងនូវអនាគតមួយប្រកបដោយសុវត្ថិភាព**គណៈប្រតិភូប្រធានសភានៃប្រទេសជាមិត្ត៖ ដំណើរស្វែងរកសុខសន្ដិភាពរបស់កម្ពុជា គឺជាគំរូ និងបទពិសោធន៍ដ៏ជោគជ័យមួយដែលគួរតែត្រូវបានផ្សព្វផ្សាយ និងចែករំលែកទៅកាន់បណ្ដាប្រទេសនានាលើពិភពលោក**ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព៖ កម្ពុជា ជាប្រទេសមានសុខសុវត្ថិភាព ជាមួយប្រជាជនដែលមានភាពរួសរាយរាក់ទាក់បំផុត**រដ្ឋមន្ត្រីការពារវៀតណាម ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលេីវិស័យការពារជាតិ​ ឱ្យកាន់តែរឹងមាំ**ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញធ្វើបទបង្ហាញស្តីពី “បេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ” ក្នុងសម័យប្រជុំពេញអង្គវគ្គ១**សម្តេចធិបតី៖ កម្ពុជា ជាសក្ខីភាពបញ្ជាក់ពីឥទ្ធិពលនៃសន្តិភាពនាំមកនូវការប្រែប្រួល និងមានឆន្ទៈខ្ពស់ចែករំលែកបទពិសោធទៅដល់បណ្តាប្រទេសជុំវិញពិភពលោក**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជាកំពុងស្ថិតនៅលើមាគ៌ាដ៏ច្បាស់លាស់ ក្នុងការចាកចេញពីស្ថានភាព នៃប្រទេសមានការអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩**សម្ដេចធិបតី៖ នយោបាយឈ្នះឈ្នះ ផ្ដល់មូលដ្ឋានគ្រឹះសម្រាប់ការផ្សះផ្សាជាតិ និងស្ថិរភាពយូរអង្វែងរហូតមកទល់សព្វថ្ងៃ**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព

ឯកឧត្តម ហ៊ុន ម៉ានី៖ ការដឹកនាំរបស់បក្សប្រជាជន ៤៤ឆ្នាំ សមិទ្ធផលនានាទាំងអស់ ជាបទពិសោធន៍ដែលត្រូវ បងប្អូនប្រជាពលរដ្ឋចងចាំ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានលើកឡើងថា ការដឹកនាំរបស់គណបក្សប្រជាជនរយៈពេល ៤៤ឆ្នាំ ដែលនិងមកដល់ថ្ងៃ៧ មករា ខាងមុខនេះ សមិទ្ធផលនានាទាំងអស់ ជាបទពិសោធន៍ដែលត្រូវបងប្អូនប្រជាពលរដ្ឋចងចាំ នៃភាពរីកចម្រើនកន្លង ហើយគណបក្សប្រជាជន នៅតែបន្តដឹកនាំស្របតាមឆន្ទៈប្រជាពលរដ្ឋ ខណៈប្រជាពលរដ្ឋនៅតែជឿជាក់ លើការដឹកនាំរបស់គណបក្សប្រជាជនជានិច្ច ជាការពិតណាស់ការដឹកនាំតែងតែ មានការខ្វះខាតតិចតួចតែ គណបក្សប្រជាជនបានធ្វើកំណែទម្រង់ជាប្រចាំ ។

ការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី ធ្វើឡើងនាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែ មានប្រវែង៤,២០០ម៉ែត្រ និងទទឹង៦ម៉ែត្រ ស្ថិតនៅឃុំវល្លិ៍ស និងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលចំណាយថវិកា ១៤,០០០,០០០,០០០រៀល ។

នាឱកាសនោះឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ការដឹកនាំរបស់គណបក្សប្រជាជនរយះពេល៤៤ឆ្នាំ ដែលនិងមកដល់ថ្ងៃ៧ មករា ខាងមុខនេះ សមិទ្ធផលនានា ទាំងអស់ជាបទពិសោធន៍ដែលត្រូវបងប្អូនប្រជាពលរដ្ឋចងចាំ នៃភាពរីកចម្រើនកន្លង ហើយគណបក្សប្រជាជននៅតែបន្តដឹកនាំស្របតាមឆន្ទៈប្រជាពលរដ្ឋ ខណៈប្រជាពលរដ្ឋនៅតែជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនជានិច្ច ជាការពិតណាស់ការដឹកនាំតែងតែ មានការខ្វះខាតតិចតួចតែគណបក្សប្រជាជនបានធ្វើកំណែទម្រង់ជាប្រចាំ។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ក្រោមការគិតគូរយ៉ាងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តកំពង់ស្ពឺ និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសំរោងទង ថ្ងៃនេះយើងបានរៀបចំបើកការដ្ឋាន ស្ថាបនាផ្លូវបេតុង១ខ្សែ ប្រវែង ៤,២០០ម៉ែត្រ ទទឹង៦ម៉ែត្រ ដែលចំណាយថវិកាសរុបចំនួន ១៤,០០០,០០០,០០០រៀល ជាថវិកាឥណទានបន្ថែមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ រដ្ឋបាលខេត្តកំពង់ស្ពឺ ហើយគម្រោងនេះ ស្ថាបនាសាងសង់ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ។

បើតាមឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ផ្លូវបេតុងមួយខ្សែនេះ ឆ្លងកាត់ចំនួន ៦ភូមិ (ភូមិបាក់ចញ្ចៀន ភូមិត្រគៀត ភូមិថ្មបាំង ឃុំវល្លិ៍ស និងភូមិកាំបិត ភូមិគោកព្នៅ ភូមិដក់ពរ ឃុំត្រពាំងគង ដែលមានប្រជាពលរដ្ឋរស់នៅ និងទទួលផលចំនួន ៦៨៦គ្រួសារ ស្មើនឹង ៣,៣២០នាក់ ហើយមានសាលារៀនចំនួន៤កន្លែង សាលាបឋមសិក្សាទួលស្វាយរ័ត្ន សាលាបឋមសិក្សាសំរោងទង, អនុវិទ្យាល័យសំរោងទង និងអនុវិទ្យាល័យទន្លេកន្ទិល និងវត្តសំរោទងផងដែរ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ការស្ថាបនាផ្លូវបេតុងនេះ គឺដើម្បីសម្រួលដល់ចរាចរណ៍របស់ប្រជាពលរដ្ឋ ដែលនៅមូលដ្ឋានផ្ទាល់ ពិសេសសម្រួលដល់ការដឹកជញ្ជូនផ្សេងៗ និងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពប្រសើរឡើង។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា តាមរយៈសមិទ្ធផល ដែលទទួលបានខាងលើនេះ យើងទាំងអស់គ្នា មិនអាចបំភ្លេចនូវតម្លៃនៃសន្តិភាព ហើយសន្តិភាពមិនអាចកាត់ថ្លៃបានឡើយ «អរគុណសន្តិភាព» មានសន្តិភាពមានការអភិវឌ្ឍ មានការអភិវឌ្ឍទើបធ្វើឱ្យប្រទេសជាតិ មានការរីកចម្រើនដូចសព្វថ្ងៃ។ ដូចនេះយើងទាំងអស់គ្នា ត្រូវតែចូលរួមថែរក្សាការពារ តម្លៃនៃសន្តិភាពនេះឱ្យនៅគង់វង្សតជំនាន់៕

អត្ថបទដែលជាប់ទាក់ទង