អភិបាលខេត្តស្វាយរៀង នអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យអនុវត្តលើការងារអភិវឌ្ឍន៍ខេត្ត
ភ្នំពេញ៖ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រហស្បតិ៍ ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យអនុវត្តលើការងារអភិវឌ្ឍន៍ខេត្តដូចជា៖
១- រៀបចំទីតាំងស្ថានីយ៍បូមទឹកឆៅ ដើម្បីពង្រីកវិសាលភាពប្រព័ន្ធទឹកស្អាតក្នុងខេត្តស្វាយរៀងជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ ក្នុងនោះឯកឧត្តមអភិបាលខេត្ត បានសម្រេចលើការរៀបចំច្រាំងទន្លេវ៉ៃគោបន្ថែមទៀតខាងលិចស្ពានហាវ៉េផ្លូវជាតិលេខ១ ខាងជើងផ្លូវ ដោយមានការរៀបចំឱ្យមានបញ្ជរមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍កម្ពុជា បន្ទប់ទឹកសាធារណៈ និងកន្លែងចំណតរថយន្តជាដើម។
២- ពិនិត្យនិងដោះស្រាយលេីឯកសារពាក់ព័ន្ធដែលជាសំណូមពររបស់ប្រជាពលរដ្ឋ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ លោកនាយកទីចាត់ការហិរញ្ជវត្ថុសាលាខេត្ត លោកអភិបាលក្រុង និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ៕