ឯកឧត្តមអភិបាលខេត្តក្រចេះ ញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យពិភាក្សាស្តីពីការដាក់ចេញវិធានការទប់ស្កាត់ និងពង្រឹងការការពារអភិរក្សសត្វផ្សោតទន្លេមេគង្គ
ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃសុក្រ ១៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យពិភាក្សាស្តីពីការដាក់ចេញវិធានការទប់ស្កាត់ និងពង្រឹងការការពារអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅសាលប្រជុំសាលាខេត្ត ៕