រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីអបអរសាទរ ថ្ងៃជ័យជម្នះ៧មករា ខួបលើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣)
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៣នេះ បានអញ្ជើញប្រារព្ធពិធីអបអរសាទរ ថ្ងៃជ័យជម្នះ៧មករា ខួបលើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣) នៅបរិវេណរង្វង់មូលមុខបុរីរដ្ឋបាលខេត្ត ស្ថិតនៅនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។
ក្នុងពិធីអបអរសាទរខួប អនុស្សាវរីយ៍ លើកទី៤៤ ទិវា ជ័យជម្នះ៧មករានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំង៣ អភិបាល អភិបាលរងក្រុងស្រុកទាំង៧ លោកគ្រូ អ្នកគ្រូ យុវជនសសយកខេត្ត និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ៕