ឆ្លងចរន្តអគ្គិសនី ឆាបឆេះហាងធ្វើម៉ូតូមួយកន្លែងនៅសៀមរាប
ភ្នំពេញ៖ នៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១២ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីអគ្គីភ័យមួយកើតឡើង បណ្តាលឲ្យឆេះហាងធ្វើម៉ូតូយីហោ ជាង ពេជ្រ សង់អំពីឈើ ប្រក់សង្ក័សី មានម្ចាស់ទីតាំងឈ្មោះ សែត ភិរុណ ហៅពេជ្រ ភេទប្រុស អាយុ៣១ឆ្នាំ បណ្តាលឲ្យខូចខាតម៉ូតូចំនួន ០៤គ្រឿង ។
ករណីនេះ កម្លាំងនគរបាលខេត្តសៀមរាបបានដឹកនាំកម្លាំងចុះពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យនៃស្នងការដ្ឋាននគរបាលខេត្តចំនួន០២គ្រឿង និងរថយន្តជំនួយរបស់អាជ្ញាធរជាតិអប្សរាចំនួន ០២គ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍អគ្គីភ័យនេះបានទាំងស្រុង ។
មូលហេតុនៃអគ្គិភ័យខាងលើ ដោយសារឆ្លងចរន្តអគ្គិសនី៕