ឯកឧត្តម ស ថេត ជួបសំណេះសំណាល និងឧបត្ថម្ភដល់ប្រជាពលរដ្ឋទីទ័លក្រចំនួន ២៦គ្រួសារ នៅសង្កាត់បឹងទំពុន១
ភ្នំពេញ៖ ដោយឃើញពីការខ្វះខាតរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅភូមិចំរើនផល២ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ស ថេត បានដឹកនាំក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បឹងទំពុន១ បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពល រដ្ឋទីទ័លក្រចំនួន ២៦គ្រួសារ និងបានផ្តល់ការឧបត្ថម្ភជា គ្រឿងឧបភោគបរិភោគ សម្ភារ: និងថវិកា។
ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ១០ម៉ឺនរៀល, ទឹកសុទ្ធ ចំនួន ១កេស ទឹកត្រី ចំនួន១យូរ, ទឹកស៊ីអ៊ីវចំនួន១យូរ, មី ចំនួន១កេស ត្រីខ ចំនួន១យូរ និងអង្ករ ចំនួន ២៥គីឡូផងដែរ៕