ភ្នាក់ងារទេសចរណ៍ បន្តជួសជុលគ្រឿងបរិក្ខា ក្នុងតំបន់ប្រាសាទ ដើម្បីត្រៀមស្វាគមន៍ទេសចរត្រឡប់មកវិញ
ភ្នំពេញ៖ ក្រុមភ្នាក់ងារទេសចរណ៍ នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានបន្តជួសជុលគ្រឿងបរិក្ខា ទេសចរណ៍មួយចំនួននៅតាមប្រាសាទ ដូចជាជណ្ដើរក្ដារឈើដែលទ្រុឌទ្រោម ឱ្យមានសោភ័ណភាព និងរឹងមាំ។
ការងារនេះ ដើម្បីសម្រួលដល់ដំណើរទស្សនារបស់ភ្ញៀវទេសចរដែលមកកម្សាន្តក្នុងរមណីយដ្ឋានអង្គរឱ្យប្រកបដោយផាសុកភាព និងប្រកបដោយភាពសប្បាយរីករាយ ពោរពេញដោយអនុស្សាវរីយ៍ និងការចងចាំដ៏ល្អៗ៕