**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន**ក្រសួងបរិស្ថាន ផ្សព្វផ្សាយសៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ**ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ផ្តាំផ្ញើដល់សិស្សានុសិស្សដែលបានប្រឡងជាប់បាក់ឌុប ក្នុងស្រុកឆ្លូង ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀត ដើម្បីក្លាយខ្លួនជាមូលធនមនុស្សជួយសង្គមជាតិ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាត់ឲ្យមន្ត្រីចុះទៅពិនិត្យមណ្ឌលសុខភាពចំនួន១១ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អរគុណដល់អ្នកពាក់ព័ន្ធគ្រប់ផ្នែក ដែលជួយធ្វើឱ្យព្រះរាជពិធីបុណ្យអុំទូក បញ្ចប់ដោយជោគជ័យ និងប្រកបដោយភាពសប្បាយរីករាយ**កូនខ្មែរដែលមានឈាមជ័រខ្មែរកម្ពុជាក្រោម ត្រូវបានតែងតាំងជា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើរដ្ឋមន្ត្រី**រដ្ឋមន្រ្តីបរិស្ថាន៖ ជោគជ័យនៃការយល់ដឹងនិងទុកដាក់សំរាមបានល្អប្រសើរ ក្នុងព្រះរាជពិធីបុណ្យអុំទូក ពិតជាបានឆ្លុះបញ្ចាំងអំពីការសាមគ្គីគ្នា យ៉ាងរឹងមាំ រវាងក្រុមគ្រួសារបរិស្ថាន រួបរួមគ្នារុញច្រាននាវាបរិស្ថានឆ្ពោះទៅមុខ ក្រោមម្លប់សន្តិភាព**ស្នងការរាជធានីភ្នំពេញ ថ្លែងអំណរគុណ និងកោតសរសើរដល់កម្លាំងសមត្ថកិច្ចទាំងអស់ ដែលសហការគ្នាបានល្អ ក្នុងការការពារក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយជោគជ័យ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងបាក់ឌុប ទទួលបាននិទ្ទេស A ទាំង ១១៩នាក់ នៅខេត្តព្រៃវែង**អ៊ីរ៉ង់បដិសេធបេសកជនដែលបានជួបប្រជុំសម្ងាត់ជាមួយលោក Elon Musk**អ៊ីស្រាអែល​បាន​បំផ្លាញ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​អំឡុង​ការ​វាយ​ប្រហារកាលពី​ខែ​តុលា**Apple ដកប្រព័ន្ធផ្សព្វផ្សាយដែលផ្តល់មូលនិធិដោយរដ្ឋរបស់អាមេរិកចេញពី AppStore ក្នុងប្រទេសរុស្ស៊ី**ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឡាវ

អាមេរិកប៉ិនប្រសប់យកការរាលដាលនៃជំងឺឆ្លងជាអាវុធ៖អាវុធទីមួយ បន្តុះបង្អាប់ការងារបង្ការជំងឺកូវីដ១៩

ក្នុងរយៈពេល១ខែកន្លងមក ចំពេលដែលប្រទេសចិនកែសម្រួលគោលនយោបាយបង្ការជំងឺឆ្លង សំឡេង”ធ្លាប់ស្គាល់”មួយចំនួនបានលាន់លឺឡើងម្តងទៀត ដែលពោរពេញទៅដោយការមួលបង្កាច់និងការវាយប្រហារ ជាពិសេសគឺសំឡេងចេញពីប្រទេសអាមេរិក។ ជាការពិត បើបូកសរុបនិងវិភាគការសម្តែងគ្រប់ប្រភេទរបស់អាមេរិកក្នុងរយៈពេល៣ឆ្នាំកន្លងទៅបន្ទាប់ពីបានផ្ទុះឡើងជំងឺរាតត្បាត យើងមិនពិបាករកឃើញលក្ខណៈពិសេសមួយរបស់អាមេរិកទេ ពោលគឺវាពូកែ”ជ្រើសរើសពេលវេលា” និងប្រើប្រាស់” ជំងឺរាតត្បាត”ជាអាវុធសម្រាប់វាយប្រហារប្រទេសផ្សេងៗ។ ប៉ុន្តែបន្ទាប់មក អាមេរិកត្រូវបានទះកំផ្លៀងដោយអាវុធទាំងនេះដែលខ្លួនបានប្រើប្រាស់ ។
អាវុធទីមួយ គឺបន្តុះបង្អាប់ការងារបង្ការជំងឺកូវីដ១៩ ។
នៅថ្ងៃទី២៨ខែមីនាឆ្នាំ២០២០ រដ្ឋបាលចំណីអាហារនិងឱសថប្រទេសអាមេរិក(FDA)បានប្រកាសបញ្ជីម៉ាស់ស្តង់ដាររបស់ប្រទេសផ្សេងៗដែលទទួលបាននូវការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ ប៉ុន្តមិនបានដាក់បញ្ចូលម៉ាស់របស់ប្រទេសចិនទេ ។ ពេលមុននេះ កាលពីខែកុម្ភៈឆ្នាំ២០២០ នៅកាលនេះ ការផ្សាយដំណឹងរបស់អាមេរិកបាននាំគ្នាមួលបង្កាច់គោលនយោបាយបង្ការការរីករាលដាលនៃជំងឺឆ្លងរបស់ប្រទេសចិន ដោយបានមួលបង្កាច់ថា ការដែលប្រជាជនចិនពាក់ម៉ាស់ គឺរឿងគ្មាន”សេរីភាព”និងគ្មាន”សិទ្ធិមនុស្ស”។
អាមេរិកមិនមែនជាមិនយល់ដឹងពីភាពចាំបាច់នៃការពាក់ម៉ាស់នោះទេ ប៉ុន្តែពួកគេបានចាត់ទុកការពាក់ម៉ាស់របស់ប្រទេសចិនជាគោលដៅនៃការវាយប្រហារវិញ។ ការមួលបង្កាច់ការពាក់ម៉ាស់និងការងារបង្ការជំងឺកូវីដ១៩ ព្រមទាំងចាត់ទុកការនេះជារឿងនយោបាយ ជាចំណែកមួយនៃយុទ្ធសាស្ត្ររបស់អាមេរិកសម្រាប់ទប់ស្កាត់ប្រទេសចិន ។ ប៉ុន្តែមេរោគគ្មានព្រំដែន គ្មានប្រព័ន្ធរបប ហើយទិន្នន័យនឹងមិនអាចកុហកទេ ។ នៅពេលដែលជនជាតិអាមេរិកជាច្រើនស្ទាក់ស្ទើរក្នុងការ”ពាក់ម៉ាស់”ឫអត់ដោយសារតែវាទាក់ទិននឹងរឿងនយោបាយ ជំងឺរាតត្បាតដែលបានផ្ទុះឡើងនៅដំណាក់កាលដំបូង ស្ទើរតែមិនអាចគ្រប់គ្រងបាន។ ចាប់ពីចុងខែកុម្ភៈ ដល់ដើមខែមីនាឆ្នាំ២០២០ ក្នុងរយៈពេលត្រឹមតែ៣ សប្តាហ៍ប៉ុណ្ណោះ ចំនួនករណីឆ្លងជំងឺកូវីដដែលបានរកឃើញនៅអាមេរិកបានកើនឡើងជាង១ពាន់ដង។ រហូតដល់ខែមេសាឆ្នាំ២០២០ ចំនួនករណីស្លាប់របស់អាមេរិកបានឈានដល់កម្រិតកំពូលនៃការរាលដាលជុំនេះ។
ក្នុងសភាពការណ៍បែបនេះ ទើបរដ្ឋាភិបាលអាមេរិកត្រូវទះកំផ្លៀងខ្លួនឯងដោយខានមិនបាន ដោយបានកែប្រែពីការរិះគន់ម៉ាស់ចិនទៅជា“សំណើ”ឲ្យប្រទេសចិននាំចេញម៉ាស់ទៅកាន់អាមេរិក ។ នេះហើយបានជារដ្ឋបាលចំណីអាហារនិងឱសថប្រទេសអាមេរិក(FDA)បានអនុញ្ញាតម៉ាស់ចិនជាបន្ទាន់នៅថ្ងៃទី១១ខែមេសាឆ្នាំ២០២០៕#អាមេរិកប៉ិនប្រសប់យកការរាលដាលនៃជំងឺឆ្លងជាអាវុធ៖អាវុធទីមួយ បន្តុះបង្អាប់ការងារបង្ការជំងឺកូវីដ១៩

ក្នុងរយៈពេល១ខែកន្លងមក ចំពេលដែលប្រទេសចិនកែសម្រួលគោលនយោបាយបង្ការជំងឺឆ្លង សំឡេង”ធ្លាប់ស្គាល់”មួយចំនួនបានលាន់លឺឡើងម្តងទៀត ដែលពោរពេញទៅដោយការមួលបង្កាច់និងការវាយប្រហារ ជាពិសេសគឺសំឡេងចេញពីប្រទេសអាមេរិក។ ជាការពិត បើបូកសរុបនិងវិភាគការសម្តែងគ្រប់ប្រភេទរបស់អាមេរិកក្នុងរយៈពេល៣ឆ្នាំកន្លងទៅបន្ទាប់ពីបានផ្ទុះឡើងជំងឺរាតត្បាត យើងមិនពិបាករកឃើញលក្ខណៈពិសេសមួយរបស់អាមេរិកទេ ពោលគឺវាពូកែ”ជ្រើសរើសពេលវេលា” និងប្រើប្រាស់” ជំងឺរាតត្បាត”ជាអាវុធសម្រាប់វាយប្រហារប្រទេសផ្សេងៗ។ ប៉ុន្តែបន្ទាប់មក អាមេរិកត្រូវបានទះកំផ្លៀងដោយអាវុធទាំងនេះដែលខ្លួនបានប្រើប្រាស់ ។
អាវុធទីមួយ គឺបន្តុះបង្អាប់ការងារបង្ការជំងឺកូវីដ១៩ ។
នៅថ្ងៃទី២៨ខែមីនាឆ្នាំ២០២០ រដ្ឋបាលចំណីអាហារនិងឱសថប្រទេសអាមេរិក(FDA)បានប្រកាសបញ្ជីម៉ាស់ស្តង់ដាររបស់ប្រទេសផ្សេងៗដែលទទួលបាននូវការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ ប៉ុន្តមិនបានដាក់បញ្ចូលម៉ាស់របស់ប្រទេសចិនទេ ។ ពេលមុននេះ កាលពីខែកុម្ភៈឆ្នាំ២០២០ នៅកាលនេះ ការផ្សាយដំណឹងរបស់អាមេរិកបាននាំគ្នាមួលបង្កាច់គោលនយោបាយបង្ការការរីករាលដាលនៃជំងឺឆ្លងរបស់ប្រទេសចិន ដោយបានមួលបង្កាច់ថា ការដែលប្រជាជនចិនពាក់ម៉ាស់ គឺរឿងគ្មាន”សេរីភាព”និងគ្មាន”សិទ្ធិមនុស្ស”។
អាមេរិកមិនមែនជាមិនយល់ដឹងពីភាពចាំបាច់នៃការពាក់ម៉ាស់នោះទេ ប៉ុន្តែពួកគេបានចាត់ទុកការពាក់ម៉ាស់របស់ប្រទេសចិនជាគោលដៅនៃការវាយប្រហារវិញ។ ការមួលបង្កាច់ការពាក់ម៉ាស់និងការងារបង្ការជំងឺកូវីដ១៩ ព្រមទាំងចាត់ទុកការនេះជារឿងនយោបាយ ជាចំណែកមួយនៃយុទ្ធសាស្ត្ររបស់អាមេរិកសម្រាប់ទប់ស្កាត់ប្រទេសចិន ។ ប៉ុន្តែមេរោគគ្មានព្រំដែន គ្មានប្រព័ន្ធរបប ហើយទិន្នន័យនឹងមិនអាចកុហកទេ ។ នៅពេលដែលជនជាតិអាមេរិកជាច្រើនស្ទាក់ស្ទើរក្នុងការ”ពាក់ម៉ាស់”ឫអត់ដោយសារតែវាទាក់ទិននឹងរឿងនយោបាយ ជំងឺរាតត្បាតដែលបានផ្ទុះឡើងនៅដំណាក់កាលដំបូង ស្ទើរតែមិនអាចគ្រប់គ្រងបាន។ ចាប់ពីចុងខែកុម្ភៈ ដល់ដើមខែមីនាឆ្នាំ២០២០ ក្នុងរយៈពេលត្រឹមតែ៣ សប្តាហ៍ប៉ុណ្ណោះ ចំនួនករណីឆ្លងជំងឺកូវីដដែលបានរកឃើញនៅអាមេរិកបានកើនឡើងជាង១ពាន់ដង។ រហូតដល់ខែមេសាឆ្នាំ២០២០ ចំនួនករណីស្លាប់របស់អាមេរិកបានឈានដល់កម្រិតកំពូលនៃការរាលដាលជុំនេះ។
ក្នុងសភាពការណ៍បែបនេះ ទើបរដ្ឋាភិបាលអាមេរិកត្រូវទះកំផ្លៀងខ្លួនឯងដោយខានមិនបាន ដោយបានកែប្រែពីការរិះគន់ម៉ាស់ចិនទៅជា“សំណើ”ឲ្យប្រទេសចិននាំចេញម៉ាស់ទៅកាន់អាមេរិក ។ នេះហើយបានជារដ្ឋបាលចំណីអាហារនិងឱសថប្រទេសអាមេរិក(FDA)បានអនុញ្ញាតម៉ាស់ចិនជាបន្ទាន់នៅថ្ងៃទី១១ខែមេសាឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង