ឯកឧត្តម ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំដំបូង របស់ក្រុមការងារ ដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈសំខាន់ចំនួន២
ភ្នំពេញ៖ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ នៃក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំដំបូង របស់ក្រុមការងារ ដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈសំខាន់ចំនួន២ ។
របៀបវារៈសំខាន់ៗទាំង ២នោះ មានដូចខាងក្រោម៖
១- ការបង្ហាញពីគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ និងផែនការសកម្មភាពសម្រាប់អនុវត្តគម្រោង
២- ការរៀបចំយន្តការ និងក្រុមការងារបច្ចេកទេសសម្រាប់អនុវត្តគម្រោង ដែលមានរយៈពេល៥ឆ្នាំ
កិច្ចប្រជុំនេះប្រព្រឹត្តនៅសាលប្រជុំក្រសួងយុត្តិធម៌ ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិក នៃក្រុមការងារសម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ និងអ្នកជំនាញការ Jica ជប៉ុន សរុបចំនួន ៣២រូប ៕