**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

សម្ដេច ស ខេង ប្រាប់ប្រតិភូក្រុមប្រទេសប៉ាស៊ីហ្វិក ពីការប្ដេជ្ញាចិត្ត និងឆន្ទៈដ៏មោះមុតរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់គណៈប្រតិភូក្រុមប្រទេសប៉ាស៊ីហ្វិក ពីការប្ដេជ្ញាចិត្ត និងឆន្ទះដ៏មោះមុតរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានអាវុធមហាប្រល័យ ។

ក្នុងឱកាសសអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រទេសប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) ដឹកនាំដោយលោកស្រី ម៉ាលីន វ៉ាន មន្ត្រីជាន់ខ្ពស់ផ្នែកវិភាគគោលនយោបាយ នៃលេខាធិការក្រុមការងារហិរញ្ញវត្ថុ ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ជាក់ស្ដែងចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់ពេលនេះ គឺកម្ពុជា សម្រេចបាននូវសមិទ្ធផលសំខាន់ៗមួយចំនួន ទាំងក្នុងក្របខណ្ឌកសាងច្បាប់ លិខិតបទដ្ឋានគតិយុត្តបម្រើឱ្យការងារទាំងនេះ និងការអនុវត្តទៅនឹងកិច្ចការងារមួយចំនួន ដែលតម្រូវឱ្យខាងស្ថាប័នហិរញ្ញវត្ថុអន្ដរជាតិ។

សម្ដេចក្រឡាហោម ក៏បានជម្រាបជូនបន្ថែមដែរថា ទន្ទឹមនឹងការកសាងនូវលិខិតបទដ្ឋានគតិយុត្តបម្រើឱ្យកិច្ចការទាំងនេះ កម្ពុជា ក៏បានពិនិត្យ និងកែសម្រួល ព្រមទាំងពង្រឹងយន្តការដឹកនាំការងារនេះយ៉ាងសកម្មផងដែរ ទាំងយន្តការកម្រិតថ្នាក់ជាតិ គឺកម្រិតនយោបាយ ទាំងយន្តការកម្រិតបច្ចេកទេស ដោយក្នុងនោះបានរៀបចំជាអនុគណៈកម្មាធិការ ដែលមានសមត្ថកិច្ចទៅលើកិច្ចការពាក់ព័ន្ធទៅតាមវិស័យទទួលខុសត្រូវរៀងៗខ្លួន នៅក្នុងដែនសមត្ថកិច្ច ដែលពាក់ព័ន្ធទៅលើកិច្ចការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានអាវុធមហាប្រល័យនេះ ហើយកម្ពុជា ក៏កំពុងតែខិតខំធ្វើយ៉ាងណា ដើម្បីពង្រឹងនូវយន្តការទាំងនេះ ព្រមទាំងពង្រីកនូវវិសាលភាពយន្តការទាំងនេះ ដើម្បីធ្វើយ៉ាងណាធានាដល់ប្រសិទ្ធិភាពការងារ ក៏ដូចនិរន្ដរភាពការងារនេះផងដែរ។

ក្រៅពីការងារកសាងលិខិតបទដ្ឋានគតិយុត្ត និងការរៀបចំ ក៏ដូចជាការងារពង្រឹងយន្តការដឹកនាំ និងអនុវត្ត ហើយកម្ពុជាបានចាត់ទុកកិច្ចការនេះ គឺជាកិច្ចការដល់សំខាន់ និងការងារអាទិភាព ហើយមកដល់ពេលនេះ បានចាត់តាំងធ្វើការផ្សព្វផ្សាយការងារប្រឆាំងការងារសម្អាតប្រាក់ ហរិញ្ញប្បទាន ភេរវកម្ម និងហិរញ្ញប្បទានអាវុធមហាប្រល័យ ជាបន្តបន្ទាប់សំដៅធ្វើយ៉ាងណា ផ្សព្វផ្សាយឱ្យមានការយល់ដឹងកាន់តែទូលំទូលាយ ក្នុងនោះក៏បានបណ្តុះបណ្តាលដល់ភាគីពាក់ព័ន្ធ ដើម្បីកៀរគរស្វែងរកការគាំទ្រនឹងការចូលរួម សំដៅធ្វើយ៉ាងណាចូលរួមអនុវត្តតាមច្បាប់ដែលមានចែងជាធរមាន។

ជាការឆ្លើយតប តំណាងគណៈប្រតិភូ ក៏បានថ្លែងអំណរគុណចំពោះ សម្តេចក្រឡាហោម ស ខេង ជាក្រុមការងារសម្របសម្រួលថ្នាក់ជាតិរបស់កម្ពុជា ដែលបានសម្តែងការស្វាគមន៍ ព្រមទាំងផ្តល់ការបដិសណ្ធារកិច្ចយ៉ាងកក់ក្តៅចំពោះគណប្រតិភូដែលអញ្ជើញមកព្រះរាជាណាចក្រកម្ពុជា។
លើសពីនេះ គណៈប្រតិភូ ក៏បានធ្វើការកោតសរសើរចំពោះភាពបើកទូលាយ និងការចូលរួមយ៉ាងល្អប្រសើររបស់ក្រុមការងារនៅកម្ពុជា។

ជាមួយគ្នានេះ គណៈប្រតិភូ ក៏បានសម្តែងការកោតសរសើរថា ក្នុងរយៈពេលកន្លងមកនេះ ថ្វីដ្បិតកម្ពុជាក៏ដូចជាប្រទេសនានានៅទូទាំងសកលោក ទទួលរងនូវផលប៉ះពាល់ដោយសារវិបត្តិ នៃជំងឺកូវីដ១៩យ៉ាងណាក៏ដោយ តែកម្ពុជាបានអនុវត្តតាមផែនការសកម្មភាពរបស់ខ្លួន ដោយផ្តល់របាយការណ៍ជាបន្តបន្ទាប់ រហូតឈានដល់ដំណើរទស្សនកិច្ច on side visit របស់គណប្រតិភូនាឱកាសនេះ។

ជាថ្មីម្តងទៀត សម្តេចក្រឡាហោម ស ខេង សូមថ្លែងអំណរគុណ និងស្វាគមន៍ចំពោះវត្តមានរបស់គណប្រតិភូនៅព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ក៏សូមជូនពរដល់ដំណើរទស្សនកិច្ចរបស់គណប្រតិភូប្រព្រឹត្តទៅដោយជោគជ័យ ជាមួយគ្នានេះដែរ សម្តេចផ្ទាល់ក្នុងនាមជាប្រធានគណកម្មធិការសម្របសម្រួលថ្នាក់ជាតិ ក៏ដូចជាគណៈកម្មការ និងក្រុមការងារត្រៀមខ្លួនជានិច្ចក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ ជានិច្ចតាមតម្រូវការចាំបាច់៕

អត្ថបទដែលជាប់ទាក់ទង