ឯកឧត្តម ប៊ុន ហុន អនុញ្ញាតឲ្យឯកឧត្តម សោម អូន រដ្ឋលេខាធិការក្រសួងការងារ ចូលជួបសម្តែងការគូួរសម
ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុញ្ញាតជូន ឯកឧត្តម សោម អូន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលជួបសម្តែងការគូួរសម នៅសាលប្រជុំអគារ (T27)។
ជំនួបសម្តែងការគូួរសមនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងមន្ត្រីមួយចំនួនទៀតផងដែរ៕