នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ញាណ ឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង នាយករងខុទ្ទកាល័យ សម្តេចតេជោ នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ញាណ ឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានទទួលមរណភាពនៅយប់ថ្ងៃអាទិត្យទី០៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៩:៣៣នាទីយប់ ក្នុងជន្មាយុ ៧២ឆ្នាំដោយរោគាពាធ។
សូមបញ្ជាក់ជូនថា ពិធីបុណ្យសពធ្វើនៅផ្ទះលេខ C7 ផ្លូវខេមេលា ក្នងបុរីឧស្យានបាសាក់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមក រាជធានីភ្នំពេញ។ សួមដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ញាណ ឡេង បានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ៕